ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​រាជ​​ធានី​ភ្នំពេញ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ កុម្ភៈ ​២០១៦ នេះ ក្រុម​​​អាជីវ​ករ​លក់​ដូរតាម​​ឆ្នេរ​សមុទ្រ​​ក្រុង​ព្រះសីហនុ​​​ប្រមាណ​ជាង​១០០​នាក់​​​បាន​ប្រមូល​ផ្តុំគ្នា​នៅ​មុខ​​រដ្ឋ​សភា​ ​​​ស្ថិត​នៅ​សង្កាត់​ទន្លេ​បាសាក់ ​ខណ្ឌ​ចំការ​មន ដើម្បី​ដាក់​ញាត្តិ​ជូន​រដ្ឋសភា​​ជួយ​អន្តរាគមន៍​​​ដើម្បី​​ឱ្យ​ពួក​គាត់​បាន​លក់​ដូរ​​នៅ​កន្លែង​ដើម​វិញ​ ។​

​ក្រុម​អាជីវករ​ទាំង​​អស់​​ខាង​​លើ​បាន​អះអាង​ថា ​ក្រោយ​ពី​​មាន​ចេញ​សេចក្តីជូន​ដំណឹង​​ពី​អាជ្ញា​ធរ​មូល​ដ្ឋាន​​តម្រូវ​ឱ្យ​ពួក​គាត់​ធ្វើ​ការ​រុះ​រើ​តូប​លក់​​ដូរ​​​នៅ​តាម​មាត់​សមុទ្រ​ឱ្យ​អស់​​នៅ​ថ្ងៃទី​១៣ ខែមីនា ​ឆ្នាំ​២០១៦ ខាង​មុខ​នេះ ​ដើម្បី​យក​ឆ្នេរ​​ទៅ​ធ្វើ​ការ​អភិ​វឌ្ឍ​នោះ ។

​​បន្ទាប់​ពី​ដាក់​ញត្តិ​ជូន​រដ្ឋ​សភា​រួច​មក ​ក្រុម​អាជីវករ​បាន​បន្ត​​យក​​ញត្តិ​ទៅ​ដាក់​​ជូន​​​​ខុទ្ទ​កាល័យ​​​សម្តេច​​នាយក​​រដ្ឋ​មន្ត្រី និង​ក្រសួង​រៀបចំ​ដែន​ដីនគរូប​នីយកម្ម និង​សំណង់​​ ៕

ព័ត៌​មាន​ពិស្តារ​មាន​ផ្សាយ​ជូន​នៅលើទំព័រ​កាសែត​កោះសន្តិភាព​