ម៉ូតូ​ MSX ​​ពេល​ប្ដូរ​​ប្រើ​ម៉ាស៊ីន​របស់​​ Ducati ​សមត្ថភាព​មិន​ធម្មតា​


ម៉ូតូ​ MSX ​​ពេល​ប្ដូរ​​ប្រើ​ម៉ាស៊ីន​របស់​​ Ducati ​សមត្ថភាព​មិន​ធម្មតា​

អ្នក​ជំនាញ​ខាង​កែ​ច្នៃ​ម៉ូតូ​នៅ​ប្រទេស​ថៃ​លោក​ Mario Kleff បាន​បង្ហាញ​ពី​សមត្ថភាព​​ម៉ូតូ​ហុងដា​ MSX 125 ដែល​ប្រើ​ប្រាស់​ម៉ាស៊ីន​របស់​ Ducati ជំនួស​ឲ្យ​ម៉ាស៊ីន​ដើម។

 

ម៉ូតូ​ MSX ​​ពេល​ប្ដូរ​​ប្រើ​ម៉ាស៊ីន​របស់​​ Ducati ​សមត្ថភាព​មិន​ធម្មតា​

 

ម៉ូតូ​ MSX ដែល​ប្ដូរ​ម៉ាស៊ីន​នេះ​បាន​ប្រែ​ឈ្មោះ​ទៅ​ជា​ Mod Dam ហើយ​​វា​អាច​រត់​​ក្នុង​ល្បឿន​រហូត​​ដល់​ ៣២០​គ.ម/ម៉​ ​ដោយ​ម៉ាស៊ីន​ដើម​មាន​​ល្បឿន​អតិបរមា​ត្រឹម​ ១០៥​គ.ម/ម៉ ប៉ុណ្ណោះ។ ក្រៅ​ពី​មាន​ល្បឿន​លឿន​ជាង​មុន​ទម្ងន់​របស់​វា​ក៏​កើន​ឡើង​ពី​ ១០២​គីឡូក្រាម​ ទៅ​ ១៣៧​គីឡូក្រាម​វិញ។

 

ម៉ូតូ​ MSX ​​ពេល​ប្ដូរ​​ប្រើ​ម៉ាស៊ីន​របស់​​ Ducati ​សមត្ថភាព​មិន​ធម្មតា​

 

ដើម្បី​បំពាក់​ម៉ាស៊ីន​ Ducati ​ម៉ូដែល​ 1199 Panigale លើ​ម៉ូតូ​ លោក​ Kleff ​បាន​បង្កើត​ទ្រើង​ពិសេស​មួយ​ដែល​ផ្សា​ជាប់​នឹង​គ្រោង​ម៉ូតូ។ និយាយ​រួម​គាត់​បាន​កែ​ច្នៃ​ដោយ​យក​លំនាំ​តាម​វិធី​ដែល​ម៉ូតូ​ធំ​ Ducati ​ផលិត​ឡើង​ដូច្នោះ​ដែរ។

 

ម៉ូតូ​ MSX ​​ពេល​ប្ដូរ​​ប្រើ​ម៉ាស៊ីន​របស់​​ Ducati ​សមត្ថភាព​មិន​ធម្មតា​

 

អ្វី​ដែល​គួរ​ឲ្យ​សោក​ស្ដាយ​បំផុត​​គឺ​គេ​មិន​អាច​ដឹង​ថា​ម៉ូតូ​ Mod Dam នេះ​រត់​បាន​ក្នុង​ល្បឿន​អតិបរមា​​ត្រឹម​ប៉ុន្មាន​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នោះ​ទេ​ ព្រោះ​ម៉ូតូ​បាន​ឆេះ​ខ្ទេច​អស់​​ដោយ​សារ​តែ​លេច​ធ្លាយ​ប្រេង។

 

Mod Dam just before go test runผมพึ่งได้รับวีดีโอสั้นๆจากช่างสมนึก เป็นวีดีโอสั้นๆที่ผมลองอุ่นเครื่องก่อนไปวิ่งเทสรันซึ่งถ่ายไว้ได้เพียงเท่านี้.

Posted by Mario Kleff on Tuesday, February 9, 2016

 

យ៉ាង​ណា​ក្ដី​លោក​ Mario Kleff បាន​ទិញ​ម៉ូតូ​ Ducati 1199 Panigale R មួយ​គ្រឿង​ទៀត​ដោយ​គ្រោង​នឹង​យក​ម៉ាស៊ីន​វា​ច្នៃ​លើ​ម៉ូតូ​ MSX សារ​ជា​ថ្មី៕​​​​​​​

 

ចុច​អាន៖ Kawasaki Ninja H2R អាច​បើក​​ក្នុង​ល្បឿន​៣៨៥គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ AutoEvolution​​​​​​​​​​​