Wayne Rooney រងរបួសជង្គង់ត្រូវសំរាករយ:ពេល២ខែ

តាមរយៈការផ្តល់ដំណឹងរបស់ក្លឹប ប្រធានក្រុមបិសាចក្រហម Wayne Rooney កំពុងតែប្រឈមនិងរបួសដែលត្រូវសំរាកយ៉ាងតិចពីរខែដើម្បីព្យាបាលរបួសសន្លាក់ជង្គង់ និងជាហេតុផលដែលគាត់និងត្រូវអវត្តមានពីទីលានប្រកួត ។
a
ខ្សែប្រយុទ្ធរូបនេះ នឹងមិនធ្វើដំណើរតាមយន្តហោះជាមួយមិត្តរួមក្រុមដើម្បីសំរាកមុនពេលប្រកួតនៅក្នុងក្របខ័ណ្ឌ Europa League ទេ Rooneyបានរងរបួសនិងឈឺចាប់កំលុងពេលហ្វឹកហាត់ត្រៀមជួបនិងក្លឹប Midtjylland នៅថ្ងៃព្រហស្បត្ត៏ ។ បញ្ហារបួសរបស់ខ្សែប្រយុទ្ធជើងចាស់ដែលសម្បូរទៅដោយបទពិសោធន៏រូបនេះ បានផ្តល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ក្តីសង្ឃឹមរបស់គ្រូបង្វឹក Man Utd លោក Louis van Gaal ដើម្បីឈ្នះពានរង្វាន់អាជីពធំទីពីរក្នុងទ្វីបអឺរ៉ុប និង វគ្គជម្រុះ ក្នុងការលេងជម្រើសជាតិអង់គ្លេសក្នុងពានរង្វាន់ទ្វីបអ៊ឺរ៉ុប 2016 ផងដែរ។

គ្រូបង្វឹក LVG និងត្រៀមធ្វើសន្និសិទបង្ហាញពីពត៌មានលំអិតពីស្ថានភាពរបួសរបស់ខ្សែប្រយុទ្ធរូបនេះនៅថ្ងៃ ពុធ ស្របពេលដែលអ្នកចាត់ការរបស់ក្រុមជម្រើសជាតិអង់គ្លេស Roy Hodson ក៏បានដឹងពីស្ថានការណ៏នេះផងដែរ។
Rooney រកបានគ្រាប់បាល់ ៧គ្រាប់ក្នុង៩ប្រកួតចុងក្រោយនៅ Barclay Premier League ហើយការអវត្តមានរបស់គាត់នេះ នឹងធ្វើអោយបិសាចក្រហមកាន់តែខ្សត់ខ្សែប្រយុទ្ធថែមទៀត ដែលត្រូវពឹងផ្អែកលើ Anthony Martial, Memphis Depay ជាអាទិភាព ដរាបណាក្លឹបនេះមិនបានកោះហៅខ្សែប្រយុទ្ធ James Wilson ពីការខ្ចីជើងមកវិញទេ។

ដោយ៖ ប៉ូលីន
ប្រភព៖ manchestereveningnews