ក្រូចឆ្មាដែលនាំចូល ពីលីប៊ីមានផ្ទុកឈាម មេរោគអេដស៍

យោងតាម thatsnonsense បានចុះផ្សាយឲ្យដឹងថា មានពាក្យចចាមអារាមជាច្រើន ថាផ្លែក្រូចដែលបានដឹកចូល ទៅកាន់ប្រទេសអាល់ហ្សេរី និងបណ្តាប្រទេស មជ្ឈឹមផ្សេងទៀត ពីប្រទេសលីប៊ី ត្រូវបានគេចាក់បញ្ចូល ឈាមមេរោគអេដស៍។

មានរបាយការណ៍ផ្សេងៗគ្នា នៃឈាមមានផ្ទុកមេរោគអេដស៍ ត្រូវបានរកឃើញនៅក្នុងផ្លែក្រូច និងប្រភេទផ្លែឈើកំប៉ុង ដែលគេតាមដានអស់ រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនមានការពិតចំពោះ ការអះអាងទាំងនេះសោះ។

ដូចយើងបានដឹងស្រាប់ហើយ មេរោគអេដស៍មិនអាចរស់បានទេ នៅក្រៅសារពាង្គកាយមនុ្ស ដោយរស់ត្រឹមតែរយៈពេល មួយនាទីវានឹងស្លាប់ ហើយគ្មានបង្កគ្រោះថ្នាក់ទេ តែគ្រាន់តែធ្វើឲ្យអ្នករាង ខ្លាចរអាលបន្តិចតែប៉ុណ្ណោះ ។

មានការអះអាងថា ក្រូចដឹកឆ្លងប្រទេសវាអ៊ីចឹងហើយ ដែលអាចមកពីការប៉ះទង្គិច បង្កជាក្រហមជាំយ៉ាងនេះ វាមិនអាចមានការចាក់បញ្ចូល ឈាមយ៉ាងដូចនោះទេ៕

ក្រូចឆ្មាដែលនាំចូល ពីលីប៊ីមានផ្ទុកឈាម មេរោគអេដស៍

ក្រូចឆ្មាដែលនាំចូល ពីលីប៊ីមានផ្ទុកឈាម មេរោគអេដស៍