បុរសចង់មានអាយុវែង គួរតែមើលដើមទ្រូងនារី ១ថ្ងៃឲ្យបាន១០នាទី

សុខភាព៖ អ្នកជំនាញផ្នែក សុខភាពរបស់អាល្លឺម៉ង់ បានបញ្ជាក់ថា បុរសដែលចង់មានអាយុវែង ត្រូវមើលសុដន់មនុស្សស្រី ជារៀងរាល់ថ្ងៃ ។

អត្ថបទដែលចុះផ្សាយ នៅលើទស្សនាវដ្តី New England បានចុះផ្សាយឲ្យដឹងថា «គ្រាន់តែចំណាយពេល ១០ នាទី ក្នុងការសម្លឹងមើលដើមទ្រូង មនុស្សស្រីដោយអារម្មណ៍ទាក់ទាញ គឺស្មើនឹងការធ្វើលំហាត់ប្រាណ ដើម្បីបង្កើនសការស្រូប អុកស៊ីសែនទៅក្នុងរាងកាយ ៣០នាទី »។

អ្នកជំនាញបានសិក្សា ទៅលើមនុស្ស២០០នាក់ ដោយឲ្យមួយក្រុមមើលសុដន់មនុស្សស្រី ជារៀងរាល់ថ្ងៃ ហើយមួយក្រុមទៀត មិនបាច់ធ្វើអ្វីនោះទេ ។ ជាលទ្ធផល បានបញ្ជាក់ថា មនុស្សដែលបានមើល សុដន់មនុស្សស្រី គឺ មានកម្រិតសម្ពាធឈាមថយចុះ ដែលជៀសផុតពី ហានិភ័យជំងឺសរសៃបេះដូង ។

សម្រាប់បុរសដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ គួរតែសម្លឹងមើលសុដន់មនុស្សស្រី ចាប់ពី ១០នាទីឡើងទៅក្នុងមួយថ្ងៃ អាចបង្កើនអាយុពី៥ ឆ្នាំឡើងទៅ៕

បុរសចង់មានអាយុវែង គួរតែមើលដើមទ្រូងនារី ១ថ្ងៃឲ្យបាន១០នាទី