បេនីយ៉ាំង ផ្ទុះជម្លោះ ជាមួយលោក វ៉ាត់ លីម៉េង និងប្រកាសមិនទទួល ថត MVឲ្យផលិតកម្មថោន

ភ្នំពេញៈ អាយៃឆ្លើយឆ្លងរវាង តារាសម្តែងសាច់សរនាងបេនីយ៉ាំង និងអ្នកដឹកនាំល្បីឈ្មោះប្រចាំផលិតកម្ម ថោនថ្មីៗនេះ បានផ្ទុះជម្លោះជាមួយគ្នា ដោយរំលេចសារឆ្លើយឆ្លងគ្នា ទៅវិញទៅមកបន្ទាប់ពីតារាស្រីរូបនេះ ត្រូវបានសារព័ត៌មានក្នុងស្រុកមួយ បានធ្វើការចុះផ្សាយពីតម្លៃខ្លួនក្នុងការ ទទួលថតរួចក៏ស្រាប់តែអ្នកដឹកនាំ វ័យក្មេងរូបនេះចេញមុខមកបញ្ចេញយោបល់ បែបក្នុងន័យបញ្ឆិតបញ្ឆៀងនិងរិះគន់ទៅលើនាងថែមទៀតផង ដែលធ្វើឲ្យពួកគេទាំងពីរនាក់ចាប់ផ្តើម ផ្ទុះជម្លោះជាមួយគ្នាដោយបើកចំហនៅលើ Facebook ។

នៅពេលថ្មីៗនេះ មានសារព័ត៌មានក្នុងស្រុកមួយ បានធ្វើការចុះផ្សាយពាក់ព័ន្ធជាមួយ តម្លៃខ្លួនរបស់តារាសម្តែង នាង បេនីយ៉ាំងដោយគ្រាន់តែ បានឃើញអត្ថបទនេះភ្លាម អ្នកដឹកនាំប្រចាំផលិតកម្មថោន លោក វ៉ាត លីម៉េង បានបញ្ចេញយោបល់ក្នុងន័យរិះគន់ចំៗទៅលើនាងថា «ហាស ហាស ខ្ញុំមិនហ៊ានយកថតទេ ព្រោះថ្លៃជាងតារា ជើងចាស់ទៀតហើយណាមួយខ្ញុំចូលចិត្ត អ្នកគោរពពេលវេលា…» ។

ក្រោយពីបានឃើញ ពាក្យសម្តីបែបនេះរបស់អ្នកដឹកនាំរូបនេះ រួចតួឯកស្រី ក្នុងរឿង «ក្រមុំ៣១ កំលោះ៥២» កញ្ញា បេនីយ៉ាំង ក៏បានចេញមុខតបតវាយបកទៅវិញ ដោយមិនសំចៃមាត់ និងហែកកេរ្តិ៍អ្នកដឹកនាំរូបនេះនៅលើ Facebook របស់នាងថា «ចាសលោកនិយាយត្រូវ ហើយខ្ញុំយល់ស្រប នឹងសំដីលោកណាស់.. ហើយអរគុណដែលលោក គ្មានសមត្ថភាពយកខ្ញុំទៅថតខ្ញុំមិន ចូលចិត្តធ្វើការហាលងៀតជាមួយទេ ចាស (ខ្ញុំគោរពពេលវេលាច្បាស់លាស់ ជាមួយតែបុគ្គលណាដែរ គោរពពេលវេលា ជាមួយខ្ញុំច្បាស់លាស់ដូចគ្នា.. មិនមែនហៅតួ ទៅអង្គុយបំផើម ចាំអ្នកឯងរាប់សិបម៉ោង ស្ទើរពាក់កណ្ដាលថ្ងៃ ខាតពេលអត់ប្រយោជន៍នោះទេ ) ធ្វើការដូចឡប់ហើយ ចង់អោយគេគោរព ចាសមិនមែនមិន គោរពទេ គួរបញ្ចាក់ផងដែរថា អោយតែលើកលេខ ពេលណាដឹងថា ខាងផលិតកម្មនឹង ហៅថតគឺមិនទទួលតែម៉ង » ។

ដោយគ្រាន់តែបានឃើញសារ ឆ្លើយឆ្លងបែបក្នុងន័យ វាយប្រហារគ្នាទៅវិញទៅមកនោះ ប្រៀបដូចជាអាយៃឆ្លើយឆ្លង ដោយខាងស្រីបានហែក កេរ្តិ៍ បង្អាប់កិត្តិយសរបស់លោកភ្លាមនោះ អ្នកដឹកនាំលោក វ៉ាត លីម៉េង បានឆ្លើយតបវិញ បែបក្នុងន័យចង់សម្រួលបញ្ចប់រឿងថា « ខ្ញុំshared ព័ត៌មានដែលនិយាយពី កញ្ញា Benny young គឺខ្ញុំចង់សំដៅទៅលើតំលៃទីផ្សារនៃការថត មិនមែនបានន័យថា ខ្ញុំនិយាយថាគាត់មិនគោរពពេល វេលាទេ ព្រោះគាត់នឹងខ្ញុំមិនដែលមានបញ្ហានឹងគ្នាទេ ហើយក៏ជាមនុស្សធ្លាប់ស្គាល់គ្នាដែរ... សុំទោសផង បើប៉ះពាល់កិត្តិយសណា benny young... ព្រោះខ្ញុំមិនបានតាំងចិត្តអោយទៅជាចឹងទេ.. ពួកយើងក៏បាននិយាយគ្នារួចរាល់ដែរ ហើយអំពីបញ្ហានេះ ពួកយើងនៅតែរាប់អានគ្នាធម្មតា...» ៕