ចន ច័ន្ទលក្ខិណា៖ ខ្លួនកាន់តែចាស់ កាន់តែខ្លាចគេលែង ហៅថតកុន

ភ្នំពេញ៖ តារាសម្តែងចាស់វស្សា អ្នកនាង ចន ច័ន្ទលក្ខិណា បានរំលេចសារខ្លីមួយ ដោយបង្កប់ទៅដោយក្តី ព្រួយបារម្ភថា វ័យរបស់នាង កាន់តែជ្រេនាងកាន់ តែមានអារម្មណ៍ខ្លាចរអាថា លែងមានខាងបណ្តាល ផលិតកម្មលែងទាក់ទង ហៅថតកុនបន្តទៀត ព្រោះថាក្នុងសម័យបច្ចុប្បន្ននេះ មានវត្តមានសិល្បករ-សិល្បការិនី ថ្មីៗរះលើវិថីសិល្បៈ ព្រោងព្រាតរីកដូចផ្សិត ។

បើទោះបីជា អ្នកមេម៉ាយកូនមួយ អ្នកនាង ចន ច័ន្ទលក្ខិណា បានបោះជំហានចូលប្រឡូកសិល្បៈ ជាច្រើនឆ្នាំមកហើយ ក៏ដោយតែសម្រាប់កេរ្តិ៍ ឈ្មោះរបស់នាង ហាក់ដូចជាមិនស្រុត ចុះទាល់តែសោះ ហើយរហូតមកដល់ ពេលនេះ នាងនៅតែជាតារាសម្តែងមួយដួង ដែលស្ថិតនៅក្នុងដួងចិត្ត មហាជននិងអ្នកដឹកនាំរឿងដដែល ។ ដោយសារតែតារាសម្តែងរូបនេះ មានទេពកោសល្យក្នុងការសម្តែង បានទាំងតួស្លូតកំសត់សម្រក់ទឹកភ្នែក និងតួកាចឆ្នាស់ឆ្នើមបានធ្វើឲ្យនាង នៅតែអាចច្បាមប្រជាប្រិយភាព បានដដែល ហើយសន្ទុះការងាររបស់នាង ក៏កាន់តែមានការមមាញឹកច្រើន ជាបន្តបន្ទាប់ផងដែរ ។

ប៉ុន្តែអ្វីដែលធ្វើឲ្យទស្សនិកជន មានចម្ងល់នោះ គឺនៅសុខៗស្រាប់តែ តារាសម្តែង និងជាពិធីការិនី ប្រចាំស្ថានីយទូរទស្សន័បាយ័ន វ័យជ្រេរូបនេះ បានបង្ហាញពីក្តីព្រួយបារម្ភថា ខ្លួនអាចនិងធ្លាក់ប្រជាប្រិយភាព ដោយសារតែខ្លួន មានវ័យជ្រេហើយខ្លាច អ្នកដឹកនាំរឿងលែងហៅថត ដោយនាងបានសរសេរបង្ហោះ នៅលើបណ្តាញទំនាក់ ទំនងសង្គមរបស់នាងថា « ចេះតែបិតម៉ាស ថែស្បែកលេងៗទៅ ក្រែងអាចដើរតួបានយូរខ្លាច គេឈប់ហៅថតកុនទៀត…» ។

តាមរយៈសម្តី ប៉ុន្មានម៉ាត់របស់នាងបែបនេះ បានធ្វើឲ្យមហាជនក៏ដូច ជាអ្នកគាំទ្រនាងជាច្រើន មានការងឿងឆ្ងល់ថា នាពេលបច្ចុប្បន្ននេះ សន្ទុះការងាររបស់នាង កំពុងតែមមាញឹកហើយ ព្រោះបើមើលទៅនាងហាក់ ជាប់ដៃជាមួយការងារច្រើន ទាំងការថតនិងមុខជំនួញរបស់នាង ហើយលើសពីនេះទៀត នៅពេលបច្ចុបន្ននេះ គេសង្កេតឃើញថា អ្នកសិល្បៈស្រុកខ្មែរ ទាំងតារាចាស់ និងតារាថ្មីសុទ្ធសឹងតែ ចាប់ផ្តើមត្រូវប៉ាន់ជាមួយ ការទទួលថតរឿង ជាបន្តបន្ទាប់ឲ្យ ខាងស្ថានីយទូរទស្សន៍រួម ជាមួយនិងខាងផលិតកម្មជាដើម ព្រោះថាខាងក្រសួងព័ត៌មាន បានដាក់បម្រាម មិនឲ្យខាងស្ថានីយទូរទស្សន៍ ចាក់ផ្សាយរឿងបរទេស នៅក្នុងម៉ោងមាសនោះ គេឃើញខាង ស្ថានីយទូរទស្សន៍ និងអ្នកដឹកនាំរឿងភាគច្រើន បានងាកមកខំប្រឹងថតរឿងរបស់ខ្មែរ យើងវិញដើម្បីតម្រូវទៅតាមទីផ្សារ និងតម្រូវការរបស់មហាជន ។

តែដោយឡែក តារាសម្តែងជើងចាស់រូបនេះ បែរជាបង្ហាញពីក្តីព្រួយបារម្ភ ពីវ័យរបស់ខ្លួន ដែលកាន់តែចាស់ខ្លាច សម្រស់លែងស្អាត ហើយគេលែងហៅថតកុន ត្រូវបានអ្នកតាមដានសកម្មភាព តារាមួយចំនួនបាន ដាក់ការសង្ស័យថា ការព្រួយបារម្ភរបស់នាង អាចកើតឡើង ដោយសារតែតារាជំនាន់ថ្មីរះច្រើនពេក ទើបធ្វើឲ្យនាងមានអារម្មណ៍ ភ័យខ្លាចបែបនេះ ៕

ចន ច័ន្ទលក្ខិណា៖ ខ្លួនកាន់តែចាស់ កាន់តែខ្លាចគេលែង ហៅថតកុន

ចន ច័ន្ទលក្ខិណា៖ ខ្លួនកាន់តែចាស់ កាន់តែខ្លាចគេលែង ហៅថតកុន

ចន ច័ន្ទលក្ខិណា៖ ខ្លួនកាន់តែចាស់ កាន់តែខ្លាចគេលែង ហៅថតកុន

ចន ច័ន្ទលក្ខិណា៖ ខ្លួនកាន់តែចាស់ កាន់តែខ្លាចគេលែង ហៅថតកុន

ចន ច័ន្ទលក្ខិណា៖ ខ្លួនកាន់តែចាស់ កាន់តែខ្លាចគេលែង ហៅថតកុន