សង្គ្រាមពាក្យសម្ដី​រវាង​បេ​នី យ៉ាំង និង​អ្នកដឹកនាំ​សម្តែង​របស់​ផលិតកម្ម​ថោ​ន ផ្ទុះឡើង​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក​

សង្គ្រាមពាក្យសម្ដី​រវាង​បេ​នី យ៉ាំង និង​អ្នកដឹកនាំ​សម្តែង​របស់​ផលិតកម្ម​ថោ​ន ផ្ទុះឡើង​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក​

រាជធានី​ភ្នំពេញ : តារា​ស្រី​សាច់​សខ្ចី​ចូលចិត្ត​ស្លៀកពាក់​បញ្ចេញ​ភាព​សិច​ស៊ី​កញ្ញា បេ​នី យ៉ាំង ថ្មីៗ​នេះ​បាន​ផ្ទុះ​កំហឹង​ដាក់គ្នា​ជាមួយ​អ្នកដឹកនាំ​តួ​សម្ដែង​របស់​ផលិតកម្ម​ថោ​ន លោក វ៉ាត លី​ម៉េង បង្ក​ការភ្ញាក់ផ្អើល​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ខណៈដែល​នាង បេ​នី យ៉ាំង ត្រូវបាន​អ្នកដឹកនាំ​តួ​សម្តែង​ខាងលើ​បកអាក្រាត​ពី​តម្លៃ​ខ្លួន​ខ្ពស់ ហើយ​និយាយថា​ជាតា​រា​មិន​គោរព​ពេលវេលា​។​

 

​នៅលើ​ទំព័រ Facebook ផ្ទាល់ខ្លួន​របស់​កញ្ញា បេ​នី យ៉ាំង បានសរសេរថា ចាស​លោក​និយាយ​ត្រូវ​ហើយ ខ្ញុំ​យល់ស្រប​នឹង​សំដី​លោក​ណាស់​…​។ ហើយ​អរគុណ​ដែល​លោក​គ្មាន​សមត្ថភាព​យក​ខ្ញុំ​ទៅ​ថត ។ ខ្ញុំ​មិន​ចូលចិត្ត​ធ្វើការ​ហាលងៀត​ជាមួយ​ទេ​ចា ខ្ញុំ​គោរព​ពេលវេលា​ច្បាស់លាស់​ជាមួយ តែ​បុគ្គល​ណា​ដែល​គោរព​ពេលវេលា​ជាមួយ​ខ្ញុំ​ច្បាស់​ដូចគ្នា ។ មិនមែន​ហៅ​តួ​ទៅ​អង្គុយ​បំផើម​ចាំ​អ្នកឯង​រាប់សិប​ម៉ោង​ស្ទើរ​ពាក់កណ្តាល​ថ្ងៃ​ខាត​ពេល​អត់​ប្រយោជន៍​នោះទេ​។ ធ្វើការ​ដូច​ឡប់​ហើយ​ចង់​ឲ្យ​គេ​គោរព​…​ចាស​មិនមែន​មិន​គោរព​ទេ​គួរបញ្ជាក់​ផងដែរ​ថា ឲ្យ​តែ​លើក​លេខ​ពេលណា​ដឹងថា ខាង​ផលិតកម្ម​នឹង​ហៅ​ថត គឺ​មិន​ទទួល​តែ​ម៉​ង​។ នេះ​ជា​សំដី​របស់​កញ្ញា បេន​នី យ៉ាំង ឆ្លើយតប​ចំពោះ​ការរិះគន់​របស់លោក វ៉ាត លី​ម៉េង ។​

សង្គ្រាមពាក្យសម្ដី​រវាង​បេ​នី យ៉ាំង និង​អ្នកដឹកនាំ​សម្តែង​របស់​ផលិតកម្ម​ថោ​ន ផ្ទុះឡើង​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក​

​តាមរយៈ​ការសរសេរ​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក​វ៉ាត លី​ម៉េង បាន​លើកឡើងថា «​ហាស ហាស​…….​ខ្ញុំ​មិន​ហ៊ាន​យក​ថត​ទេ ព្រោះ​ថ្លៃ​ជាង​តារា​ជើងចាស់​ទៀត​….​ហើយ​ណាមួយ​ខ្ញុំ​ចូលចិត្ត​អ្នក​គោរព ពេលវេលា​….»​។ ចំពោះ​ដើមហេតុ​ដែល​នាំ​ឲ្យ​លោក​វ៉ាត លី​ម៉េង សរសេរ​លើកឡើង​ដូច្នេះ​គឺ​ក្រោយពេល​ម្ចាស់​អា​ខោ​ន ហ្វេ​ស​ប៊ុ​កមួយ​បាន​សរសេរ​ចោទ​ជា​សំណួរ​ថា ដឹងថា បេ​នី យ៉ាំង​ថត​មួយ​រឿង​ស៊ីថ្លៃ​ប៉ុន្មាន​អត់ ? ដែល​ភ្លាមៗ​នោះគេ​សង្កេតឃើញ​មានការ​បញ្ចេញមតិ​ផ្សេងៗ​គ្នា​ពី​តម្លៃ ខ្លួន​របស់​តារា​ស្រី​នាង បេ​នី យ៉ាំង​។​

 

​ឆ្លើយតប​ការលើកឡើង​ពី​សំណាក់​អ្នកដឹកនាំ​តួ​សម្តែង​របស់​ផលិតកម្ម​ថោ​ន លោក វ៉ាត លី​ម៉េង កញ្ញា បេ​នី យ៉ាំង ក៏បាន​ចេញមុខ​សរសេរ​ប្រតិកម្ម​ភ្លាមៗ​ថា «​ចាស​លោក​និយាយ​ត្រូវ​ហើយ​ខ្ញុំ​យល់ស្រប​នឹង​សម្ដី​លោក​ណាស់​….​ហើយ​អរគុណ ដែល​លោក​គ្មាន​សមត្ថភាព​យក​ខ្ញុំ​ទៅ​ថត​។ ញុំ​មិន​ចូលចិត្ត​ធ្វើការ​ហាលងៀត​ជាមួយ​ទេ ចាស​ខ្ញុំ​គោរព​ពេលវេលា​ច្បាស់លាស់​ជាមួយ​តែ​បុគ្គល​ណា​ដែល​គោរព​ពេលវេលា ជាមួយ​ខ្ញុំ​ច្បាស់​ដូចគ្នា​»​។​

សង្គ្រាមពាក្យសម្ដី​រវាង​បេ​នី យ៉ាំង និង​អ្នកដឹកនាំ​សម្តែង​របស់​ផលិតកម្ម​ថោ​ន ផ្ទុះឡើង​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក​

ជាមួយគ្នានេះ​តារា​ស្រី​កញ្ញា បេ​នី យ៉ាំង បាន​បន្ថែមទៀតថា «​មិនមែន​ហៅ​តួ​ទៅ​អង្គុយ​បំផើម​ចាំ​អ្នកឯង​រាប់សិប​ម៉ោង​ស្ទើរ​ពាក់កណ្តាល ថ្ងៃ​ខាត​ពេល​អត់​ប្រយោជន៍​នោះទេ​។ ធ្វើការ​ដូច​ឡប់​ហើយ​ចង់​ឲ្យ​គេ​គោរព​។ ចាស​មិនមែន​មិន​គោរព​ទេ គួរបញ្ជាក់​ផងដែរ​ថា​ឲ្យ​តែ​លើក​លេខ​ពេលណា​ដឹងថា ខាង​ផលិតកម្ម​នឹង​ហៅ​ថត​គឺ​មិន​ទទួល​តែ​ម៉​ង​»៕

 

សង្គ្រាមពាក្យសម្ដី​រវាង​បេ​នី យ៉ាំង និង​អ្នកដឹកនាំ​សម្តែង​របស់​ផលិតកម្ម​ថោ​ន ផ្ទុះឡើង​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក​