រំជួលចិត្ត! ស្វាមីចំណាយពេល ដាំផ្កាជុំវិញគេហដ្ឋាន ដើម្បីឲ្យប្រពន្ធពិការភ្នែក បានស្រង់ក្លិន (មានវីដេអូ)

ជប៉ុន៖ វាជារឿងដ៏គួឲ្យរំជួលចិត្តមួយ ព្រោះស្វាមីដ៏មានភក្តីភាពម្នាក់ បានចំណាយកំលាំងញើសឈាម និងពេលវេលាជាង២ឆ្នាំ ដាំផ្កាឲ្យបានពេញជុំវិញគេហដ្ឋានរបស់ខ្លួន ដើម្បីឲ្យភរិយាពិការភ្នែករបស់គាត់បានស្រង់ក្លិន។

រំជួលចិត្ត! ស្វាមីចំណាយពេល ដាំផ្កាជុំវិញគេហដ្ឋាន ដើម្បីឲ្យប្រពន្ធពិការភ្នែក បានស្រង់ក្លិន (មានវីដេអូ)

លោក និង​លោកស្រី Kuroki បានរៀបការ ឆ្នាំ១៩៥៦ បង្កើតបានកូនពីរនាក់ រួមរស់ក្រោមដំបូលសុភមង្គល ដ៏សុខសាន្តមួយ។ បន្ទាប់ពីឆ្លងកាត់ភាពនឿយហត់ ក្នុងជីវិតការងារកន្លងមក អ្នកទាំងពីរក៏បានសម្រាក និងចាប់ផ្តើមគម្រោងជីវិតថ្មី ក្នងដំណើរកម្សាន្តជុំវិញប្រទេសជប៉ុន។

ជាអកុសល ក្រោយរៀបការបាន ៣០ឆ្នាំ អ្នកស្រី Kuroki បានធ្លាក់ខ្លួនឈឺ បណ្តាលឲ្យពិការភ្នែកមើលលែងឃើញ ត្រឹមរយៈពេលត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ ព្រោះគាត់មានជម្ងឺ សម្ពាធសសៃឈាមខួរក្បាល។​ ហេតុដូចនេះហើយ អ្នកស្រីហាក់ត្រូវបានផ្តាច់ខ្លួនឆ្ងាយ ពីអ្វីនៅជុំវិញខ្លួនគាត់បន្តិចម្តង ពីមួយថ្ងៃទៅមួយថ្ងៃ។ 

ដោយឃើញដូចនេះ លោក Kuroki ជាស្វាមី ក៏ចាប់ផ្តើមមានគំនិត ចង់ធ្វើអ្វីមួយជូនភរិយា ដើម្បីឲ្យនាងបានស្រស់ស្រាយ និងបាត់ភាពអផ្សុកផងដែរ។ លោកបានចំណាយពេល ជាង២ឆ្នាំ ដាំផ្កា Shibazakura ពណ៌ផ្កាឈូក នៅពាសពេញ និងជុំវិញគេហដ្ឋានរបស់ពួកគាត់ ដើម្បីវាបានផ្តល់ក្លិនពិដោរដ៏ក្រអូប ជូនភរិយា ក៏ដូចជាដើម្បីទាក់ទាញ ញាតិជិតខាង និងបងប្អូនបានមកទស្សនាគេហដ្ឋាន របស់ពួកគាត់គ្រប់ពេល ហាក់ដូចជាពួកគេបាន កំដរភរិយារបស់គាត់ បំបាត់ភាពអផ្សុកផងដែរ។

ក្រោយមកដោយសម្រស់ផ្កា នៅក្នុងសួនដ៏ធំសម្បើមនោះ ចាប់ផ្តើមរីកស្គុះស្គាយ និងមានពិដោរក្រអូបពេញតំបន់ វាមិនមែនទាក់ទាញត្រឹមចំណាប់អារម្មណ៍ ពីសាច់ញាតិនិងអ្នកជិតខាងប៉ុណ្ណោះទេ តែវាក៏បានទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទី ចូលមកទស្សនា សួនផ្កាជុំវិញគេហដ្ឋានរបស់គាត់ រហូតដល់ខ្ទង់៧,០០០នាក់ ក្នុងមួយថ្ងៃឯណោះនៅក្នុងរដូវផ្ការីក។

បច្ចុប្បន្ន លោក និងលោកស្រី Kuroki បាននិងកំពុងសោយសុខ នឹងជីវិតវ័យចំណាស់របស់ពួកគាត់ ហើយពួកគាត់អាចកាន់ដៃគ្នាដើរលេង នៅក្នុងសួនច្បារជុំវិញផ្ទះរបស់ខ្លួន ជារៀងរាល់ថ្ងៃផងដែរ៕

រំជួលចិត្ត! ស្វាមីចំណាយពេល ដាំផ្កាជុំវិញគេហដ្ឋាន ដើម្បីឲ្យប្រពន្ធពិការភ្នែក បានស្រង់ក្លិន (មានវីដេអូ)

សូមទស្សនាវីដេអូ៖

ប្រភព

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត