ជប៉ុន​នឹង​បើក​មហោស្រព Kizuna រយៈពេល ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៨ កុម្ភៈ​នេះ​

​ភ្នំពេញ​៖ ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​សហការ​ជាមួយ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន (CJCC) និង​មជ្ឈមណ្ឌល​មូលនិធិ​ជប៉ុន​នៅ​អាស៊ី​នឹង​រៀបចំ​បើក​មហោស្រព​គី​ហ្សូ​ណា​ជប៉ុន​-​កម្ពុជា (Japan-Cambodia Kizuna Festival 2016) លើក​ទី​៥ រយៈពេល ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២១ ខែកុម្ភៈ​ឆ្នាំ​២០១៦ នៅ CJCC​។​

​ទូត​ជប៉ុន​រៀបចំ​មហោស្រព​គី​ហ្សូ​ណា​ជប៉ុន​-​កម្ពុជា​នេះ​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​ណែនាំ​ពី​វប្បធម៌​ប្រពៃណី​បុរាណ និង​ទំនើប​ជប៉ុន​ដល់​ប្រជាជន​កម្ពុជា ព្រមទាំង​ផ្លាស់ប្តូរ​វប្បធម៌​ប្រពៃណី​រវាង​ប្រទេស​ទាំងពីរ​។ កម្មវិធី​កម្សាន្ត​ជាច្រើន នឹងត្រូវ រៀបចំឡើង​ក្នុង​មហោស្រព​លើក​ទី​៥  ក្នុងនោះ រួមមាន ការប្រគំ​តន្ត្រី​ក្លា​ស៊ី​ក​មិត្តភាព​ជប៉ុន​-​កម្ពុជា​, ការប្រកួត​ជើងឯក​ចម្រៀង​ណូ​ដូ​ជី​ម៉ាន់​, ការ​រាំ​របាំ​ជប៉ុន​អាវ៉ា​អូ​ដូ​រី នៅ​កម្ពុជា​, ការប្រកួតប្រជែង​សំលៀកបំពាក់​យូ​កាតា​នៅក្នុង​ឆ្នាំ ២០១៦ និង​ការ​ស្លៀកពាក់​បែប​តុក្កតា​ជប៉ុន​ខូ​ស​ផ្លេ​ខូ​ឡិច​ហ្សិ​ន ០០៦ នៅ​កម្ពុជា​។​

​លើសពីនេះ មហោស្រព​ក៏មាន​ការបង្ហាញ​កម្មវិធី​ជាច្រើន​ទៀត ដូចជា ការសម្តែង​និង​សិក្ខា​សិលា​នៃ​ក្បាច់​រាំ​ជប៉ុន ដែលមាន​ទាំង​ប្រពៃណី​បុរាណ និង​ទំនើប​,​ការបង្ហាញ​ពី​កីឡា​យុទ្ធសិល្ប៍​, កម្មវិធី​ប្រគល់​រង្វាន់​ហុងដា​សម្រាប់​អ្នកវិទ្យាសាស្ត្រ និង​វិស្វករ​វ័យក្មេង ថ្នាក់រៀន​រៀប​ផ្កា និង​ការសរសេរ​អក្សរ​ផ្ចង់​ក៏ដូចជា​ការធ្វើ​បទ​បង្ហាញ និង​ការតាំងពិព័រណ៍​ផ្សេងៗ​ជាដើម​។​

ជប៉ុន​នឹង​បើក​មហោស្រព Kizuna រយៈពេល ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៨ កុម្ភៈ​នេះ​

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​មហោស្រព​នេះ សូម​ចូលទៅ​កាន់​គេហទំព័រ ឬ​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក Japan Cambodia Kizuna 2016៕
ជប៉ុន​នឹង​បើក​មហោស្រព Kizuna រយៈពេល ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៨ កុម្ភៈ​នេះ​

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​