រឿង​ក្រុមហ៊ុនមេ​ឈ្មួញ លី យ៉ុង​ផាត់ ឆក់​ប្លន់​ដីធ្លី​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ស្ពឺ នៅតែ​ពុំមាន​ដំណោះស្រាយ​

​ថ្មីៗ​នេះ​អង្គការ​អន្តរជាតិ​មួយ​ឈ្មោះ អុក​ហ្វា​ម អូស្ត្រាលី​(Oxfam’s Australia)  បានចេញ​ផ្សាយ​របាយការណ៍​មួយ​ដោយ​បញ្ជាក់ថា ធនាគារ អេ អិន ហ្សិត​(ANZ) ដែល​បានផ្ដល់​ប្រាក់កម្ចី​ឲ្យ​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូ​ហ្គ័​រ របស់​មេ​ឈ្មួញ លី យ៉ុង​ផាត់ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន មិនទាន់​ចេញមុខ​ដោះស្រាយ​ផលប៉ះពាល់​បណ្ដាលមកពី​គម្រោង​ស្ករអំពៅ​នៅឡើយ​ទេ​។ អង្គការ អ៊ុក​ហ្វា​ម អូស្ត្រាលី បាន​រកឃើញ​ទៀតថា ការដែល​ធនាគារ អេ អិន ហ្សិត មិន​ចេញមុខ​ដោះស្រាយ​ជម្លោះដីធ្លី​រវាង​ក្រុមហ៊ុនមេ​ឈ្មួញ លី យ៉ុង​ផាត់ និង​ប្រជាពលរដ្ឋ​រងគ្រោះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​ប្រឈម​នឹង​ទុក្ខវេទនា​គ្មាន​ទីបញ្ចប់​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​តាមដាន​សំណុំរឿង​ជម្លោះដីធ្លី​រវាង​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូ​ហ្គ័​រ ជាមួយ​ប្រជាពលរដ្ឋ​រងគ្រោះ​បាន​សម្ដែង​ការសោកស្ដាយ​នៅពេលដែល​ធនាគារ អេ អិន ហ្សិត មិនបាន​ចូលរួម​ដោះស្រាយ​បញ្ហា​ដែល​ជនរងគ្រោះ ហើយ​ធនាគារ​មួយ​នេះ​មិនបាន​លើកកម្ពស់​ការគោរព​សិទ្ធិមនុស្ស​ឡើយ​។ ធនាគារ អេ អិន ហ្សិត កាលពី​ឆ្នាំ​២០១១ បានផ្ដល់​ប្រាក់កម្ចី​រាប់លាន​ដុល្លារ​ដល់​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូ​ហ្គ័​រ របស់​មេ​ឈ្មួញ លី យ៉ុង​ផាត់ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន ដែល​បង្ក​ឲ្យ​មាន​ជម្លោះដីធ្លី​យ៉ាង​ពេញបន្ទុក​។ នៅពេលដែល​ជម្លោះដីធ្លី​កើតឡើង គឺ​ធនាគារ អេ អិន ហ្សិត ក៏មាន​ចំណែក​ទទួលខុសត្រូវ​ផងដែរ​។

​កន្លងមក​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ស្ពឺ ដែល​រងគ្រោះ​ដោយសារ​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូ​ហ្គ័​រ របស់​មេ​ឈ្មួញ លី យ៉ុង​ផាត់ ឆក់​ប្លន់​ដីធ្លី​បាននាំគ្នា​ឡើងមក​តវ៉ា​ដល់​មុខ​ធនាគារ អេ អិន ហ្សិត ក្នុង​រាជធានី​ភ្នំពេញ​ជាច្រើនលើក ព្រោះ​ធនាគារ​នេះ​ជា​អ្នកផ្ដល់​ប្រាក់កម្ចី​ដល់​ក្រុមហ៊ុនមេ​ឈ្មួញ លី យ៉ុង​ផាត់ ហើយ​បង្ក​ឲ្យ​កើតមាន​វិបត្តិ​ស្ករស​ប្រឡាក់​ឈាម​។ ក៏ប៉ុន្តែ​ធនាគារ អេ អិន ហ្សិត មិនបាន​ចេញមុខ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​នោះទេ ហើយ​ប្រកាសថា​មេ​ឈ្មួញ លី យ៉ុង​ផាត់ បាន​សង​ប្រាក់​មក​ធនាគារ​វិញ​កាលពី​ខែកក្កដា ឆ្នាំ​២០១៤​។ ទោះជា​យ៉ាងណា​អង្គការ អុក​ហ្វា​ម អូស្ត្រាលី បានចេញ​របាយការណ៍​កាលពីពេល​ថ្មីៗ​នេះ​ថា ធនាគារ អេ អិន ហ្សិត មិនបាន​ចេញមុខ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ក្រុមហ៊ុនមេ​ឈ្មួញ លី យ៉ុង​ផាត់ ប្រើ​អំណាច​ឆក់​ប្លន់​ដីធ្លី​នោះទេ ហើយ​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​កំពុង​ប្រឈម​នឹង​ទុក្ខវេទនា​គ្មាន​ទីបញ្ចប់​៕

11780659_930891690309434_303905689_nមេឈ្មួញ លី យ៉ុងផាត់ សមាជិកព្រឺទ្ធសភាគណបក្សប្រជាជន image 75ea9fb1-a8da-481a-a30e-ff9dcdf8ff77