តើ​អ្នក​គិត​យ៉ាងណា ចំពោះ​រូបភាព​ប៉ុន្មាន​សន្លឹក​នេះ ?

Doliprane TVC

​ដូច​ពាក្យចាស់​មួយ​ឃ្លា​តែង​ពោលថា​«​បើ​អាច​រើស​កន្លែង​កើត​បាន មនុស្ស​ម្នាក់ៗ​ប្រាកដជា​ទៅ​កើត​នៅ​ទី​ដែលមាន​របស់​សព្វគ្រប់ មាន​ហូប មាន​ស្លៀក មាន​ក្តី​ស្រឡាញ់​ដែល​ពោរពេញ​ដោយ​ភាពកក់ក្តៅ​ហើយ​» ប៉ុន្តែ​នេះ​គ្រាន់តែ​ជាការ​គិត​ប្រាថ្នា​ប៉ុណ្ណោះ ព្រោះ​វា​មិនអាច​ទៅរួច​ឡើយ ដោយសារ​ខ្សែជីវិត​មនុស្ស​ម្នាក់ៗ​ខុសៗ​គ្នា ។​

តើ​អ្នក​គិត​យ៉ាងណា ចំពោះ​រូបភាព​ប៉ុន្មាន​សន្លឹក​នេះ ?

​រូបភាព​ដ៏​គួរឱ្យ​សង្វេគ​ក្រៃលែង​ប៉ុន្មាន​សន្លឹក​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះ បានធ្វើឱ្យ​បណ្តា​អ្នកលេង​បណ្តាញ​សង្គម​មួយ​នេះ​កើត​ចិត្ត​អាណិត និង សង្វេគ​ជា​ពន់ពេក ព្រោះ​វា​បានបង្ហាញ​ឱ្យឃើញ​ពី​ក្តី​លំបាក តោកយ៉ាក វេទនា របស់​កុមារ​មួយចំនួន​ដែល​គ្មាន​ទី​ជំរក​ច្បាស់លាស់ ដើរ​ត្រាច់ចរ​អនាថា​តាម​ទីសាធារណៈ យប់​កន្លែង​ណា ដេក​កន្លែង​នោះ គ្មាន​ឪពុកម្តាយ​ផ្តល់​ភាពកក់ក្តៅ​ដូច​កុមារ​ដទៃទៀត ។

តើ​អ្នក​គិត​យ៉ាងណា ចំពោះ​រូបភាព​ប៉ុន្មាន​សន្លឹក​នេះ ?

​បើ​និយាយឱ្យចំ កុមារ​ក្នុង​វ័យ​នេះ​ស័ក្តិសម​ណាស់​នឹង​ទទួលបាន​ភាពកក់ក្តៅ ព្រមទាំង​ការយកចិត្តទុកដាក់​ពី​ឪពុកម្តាយ និង ការសិក្សា តែ​ដោយឡែក​សម្រាប់​រូបភាព​កុមារ​ដែល​យើង​បានឃើញ​នេះ បែរជា​មិនបាន​ទទួល​នូវ​អ្វីដែល​ហៅថា​សេចក្តីសុខ និង ភាពកក់ក្តៅ​ពី​ឪពុកម្តាយ ហើយ​ថែមទាំង​មិន​ចូល​សិក្សា​ទៀត ដោយ​ធ្លាក់ខ្លួន​ក្លាយជា​ក្មេង​ងាយ​រងគ្រោះ​ទៅវិញ ។​

តើ​អ្នក​គិត​យ៉ាងណា ចំពោះ​រូបភាព​ប៉ុន្មាន​សន្លឹក​នេះ ?

​រូបភាព​នេះ​ដដែល​ក៏បាន​ចាក់​ដោត​ចិត្ត​ឪពុកម្តាយ​គ្រប់រូប ដែលមាន​កូន​អាយុ​ស្របាល​នេះ​ខ្លោចចិត្ត​នឹក​អាណិត និង ស្រក់​ទឹកភ្នែក​មិន​ស្ទើរ​ដែរ រហូតដល់​លាន់មាត់​ឡើង​ថា​«​កូន​គេ កូន​យើង ហេតុអ្វី​ក៏​មកជួប​ទុក្ខលំបាក​វេទនា​បែបនេះ​» ។​

តើ​អ្នក​គិត​យ៉ាងណា ចំពោះ​រូបភាព​ប៉ុន្មាន​សន្លឹក​នេះ ?

​កម្រង​រូបភាព​ដែល​បាន​បង្កប់​នូវ​ម៉ឺន​សែន​អត្ថន័យ​នៃ​ទុក្ខលំបាក​នេះ ក៏​ត្រូវបាន​សាធារណជន​ធ្វើការ​អំពាវនាវ​ដែរ ដល់​អង្គការ ក៏ដូចជា​ស្ថាប័នរដ្ឋ និង ឯកជន​ដែល​ពាក់ព័ន្ធ សូមមេត្តា​ចាត់វិធានការ​ក៏ដូចជា​យុត្តិសាស្ត្រ​យ៉ាងណា ជួយ​ជ្រោមជ្រែង​ដល់​ក្រុម​ងាយ​រងគ្រោះ​ទាំងនេះ ដើម្បីឱ្យ​ពួកគេ​បានទទួល​នូវ​ជីវភាព​មួយ​ដែល​ប្រសើរ​ជាង​នេះ​ផង ៕ សាកល​

តើ​អ្នក​គិត​យ៉ាងណា ចំពោះ​រូបភាព​ប៉ុន្មាន​សន្លឹក​នេះ ?តើ​អ្នក​គិត​យ៉ាងណា ចំពោះ​រូបភាព​ប៉ុន្មាន​សន្លឹក​នេះ ?តើ​អ្នក​គិត​យ៉ាងណា ចំពោះ​រូបភាព​ប៉ុន្មាន​សន្លឹក​នេះ ?តើ​អ្នក​គិត​យ៉ាងណា ចំពោះ​រូបភាព​ប៉ុន្មាន​សន្លឹក​នេះ ?