បុរស​ស​សៃ​ប្រសាទ​ម្នាក់ ឡើង​កាត់​ខ្សែភ្លើង និង លោត​ពីលើ​ផ្ទះល្វែង​ជាន់​ទី ២

Doliprane TVC

ភ្នំពេញ​៖ បុរស​ស​សៃ​ប្រសាទ​ម្នាក់ បាន​ដើរ​ចេញពីផ្ទះ ហើយ​បាន​ព្យាយាម​រត់​ចូល​រថយន្ត និង ឡើង​បង្គោល​ខ្សែភ្លើង រួច​កាត់​ខ្សែភ្លើង​ព្រមទាំង​លោត​ពីលើផ្ទះ​ល្វែង​ជាន់​ទី ២ ដើម្បី​សម្លាប់ខ្លួន ប៉ុន្តែ​សំណាងល្អ ធ្លាក់ចំ​ពំនូក​ខ្សាច់ ទើប​មិន​បណ្ដាលឱ្យមាន​គ្រោះថ្នាក់​ឡើយ ហើយ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ ផ្អើល​ដល់​ប្រជាពលរដ្ឋ និង សមត្ថកិច្ច​ប៉ូលិស នាំគ្នា​ទៅ​ចាប់​ឃាត់ ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត រួច​ទើប​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​មើលថែ​វិញ ។

បុរស​ស​សៃ​ប្រសាទ​ម្នាក់ ឡើង​កាត់​ខ្សែភ្លើង និង លោត​ពីលើ​ផ្ទះល្វែង​ជាន់​ទី ២

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩ និង ៥០ នាទី​ព្រឹក ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៦ ស្ថិតនៅ​ផ្ទះល្វែង​កំពុង​សាងសង់​ថ្មី ស្ថិត​តាមផ្លូវ​បេតុង ក្នុងភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
ជនរងគ្រោះ មានឈ្មោះ នេ​ម នឿន ភេទ​ប្រុស អាយុ ៤៥ ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ជម្ងឺ​ផ្នែក​ខួរក្បាល មាន​ប្រពន្ធ​ឈ្មោះ សែម គឿន អាយុ ៣៣ ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល ភូមិ​អូ​ដឹ​ម សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត ភូមិ​ក្រាំង​ខ្នុរ ឃុំ​ដំណាក់​វាំង ស្រុក​ឧ​ត្តុ​ង្គ ខេត្តកំពង់ស្ពឺ ។​

ប្រជាពលរដ្ឋ បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​ដើរ​តាមផ្លូវ និយាយ​រអ៊ូ តែម្នាក់ឯង រួច​មកដល់​ចំណុច​ខាងលើ ស្រាប់តែ​ជនរងគ្រោះ ឡើង​តាម​បង្គោល​ភ្លើង​នៅជាប់​សំណង់​ផ្ទះល្វែង ជាប់​ជាន់​ទី ២ រួច​យក​កាំបិត​កាប់​ផ្តាច់​ខ្សែភ្លើង ហើយ​លោត​ចុះមក​ដី សំណាង​ហើយ​ដែល​ជនរងគ្រោះ ពេល​លោត​ចុះមក ចំ​គំនរ​ដីខ្សាច់ ពុំ​បង្ក​ឱ្យ​រងរបួស​ធ្ងន់ធ្ងរ​នោះទេ តែ​ជៀសវាង​ជនរងគ្រោះ​បង្កបញ្ហា​តទៅទៀត គេ នាំគ្នា​ចាប់ចង​ជា​បណ្តោះអាសន្ន រងចាំ​គ្រួសារ​មក​ទទួលយក​ជ​ន​រងគ្រោះ​ទៅវិញ ។​

ស្ត្រី​ជា​ប្រពន្ធ បានឱ្យដឹងថា​ប្ដី​គាត់ មាន​ជម្ងឺ​ស​សៃ​ប្រសាទ បាន​និយាយ​រវើរវាយ និង បាន​ដើរ​ចេញពីផ្ទះ​ដោយ​មិនដឹង​ខ្លួន ។ ដោយឡែក​នៅមុន​កើតហេតុ គាត់​បាន​ទៅធ្វើ​ការ​ដោយ​មិនបាន​ដឹងថា​ប្ដី​ទៅណា​មក​ណា​នោះឡើយ ដោយបាន​ទុក​ឲ្យ​គាត់​នៅ​បន្ទប់​ផ្ទះជួល​ម្នាក់ឯង រហូត​ក្រោយមក​មានការ​ភ្ញាក់ផ្អើល គាត់​បាន​ទៅ​មើលឃើញ​ស្គាល់​ថា​ជា​ប្ដី​របស់ខ្លួន​បែបនេះ ពិតជា​គួរ​ឲ្យ​សង្វេគ​ណាស់ ៕ ពោធិ៍​សែន​ជ័យ​