ស្លាប់ ៥នាក់ និងរបួស ១៤នាក់ ដោយសារគ្រោះ ថ្នាក់ចរាចរណ៍ ថ្ងៃទី១៧កុម្ភៈ ម្សិលមិញ

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ម្សិលមិញ បានបណ្ដាល ឲ្យមនុស្សចំនួន ៥នាក់ បានស្លាប់បង់ជីវិត និងចំនួន ១៤នាក់ ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល។

យោងតាមនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ នៃអគ្គសង្នការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៧ ខែកុម្ភៈ កើតឡើងចំនួន ១០លើក, ស្លាប់ ៥នាក់, របួសធ្ងន់ ៩នាក់ (ស្រី២នាក់) និងរបួសស្រាល៥នាក់ (ស្រី៣នាក់)។

បណ្តាលឲ្យខូចខាតម៉ូតូចំនួន ៨គ្រឿង, រថយន្តធុនតូច ៧គ្រឿង និងយានផ្សេងៗ ១គ្រឿង។ មូលហេតុបណ្តាល មកពីបើករបរក្នុង ល្បឿនលឿនចំនួន ៥លើក, បត់គ្រោះថ្នាក់ ២លើក, ស្រវឹង ២លើក, និងប្រជែង ១លើក។

លទ្ធផលត្រួតពិនិត្យការ អនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក ដោយមានមធ្យោបាយ ចូលគោលដៅចំនួន ៦៣៣.៩៨៩គ្រឿង (ម៉ូតូ ៦២ភាគរយ), មធ្យោបាយ ល្មើស ១៣១.០៤០គ្រឿង (ម៉ូតូ ៧០ភាគរយ), ធ្វើការអប់រំ ៥៤.៦២៣គ្រឿង ស្មើនឹង ៤២ភាគរយ និងធ្វើការផាកពិន័យ ៧៦.៤១៧គ្រឿង (បង់ប្រាក់ ៨២ភាគរយ)៕

ស្លាប់ ៥នាក់ និងរបួស ១៤នាក់ ដោយសារគ្រោះ ថ្នាក់ចរាចរណ៍ ថ្ងៃទី១៧កុម្ភៈ ម្សិលមិញ