វេជ្ជៈបណ្ឌិត លី សូវ៉ាន់ ៖ វីរុសហ្ស៊ីកាគ្រាន់ តែជាជំងឺសាមញ្ញា មិនឆ្លងតាមរយៈ ការរួមភេទនោះទេ

ភ្នំពេញ៖ លោក លី សូវ៉ាន់ ប្រធាននាយកដ្ឋាន ប្រយុទ្ធប្រឆាំងជំងឆ្លង បានអះអាថា «ជំងឺហ្ស៊ីកា គ្រាន់តែជាជំងឺសាមញ្ញតែប៉ុណ្ណោះ ដោយវានឹងជាសះស្បើយដោយ ខ្លួនឯងក្នុងរយៈពេល២ ទៅ៧ថ្ងៃតែប៉ុណ្ណោះ» ។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីជំងឺហ្ស៊ីកានៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលធ្វើឡើងនៅវិទ្យាស្ថាន សុខភាពសាធារណៈ រាជធានីភ្នំពេញ ដើម្បបញ្ជ្រាបព័ត៌មាន ជូនអ្នកសារព័ត៌មាន និងមហាជន ឲ្យដឹងថា ជំងឺហ្ស៊ីកា លោក លី សូវ៉ាន់ បានមានប្រសាសន៍ថា «ហ្ស៊ីកាជាជំងឺសាមញ្ញតែប៉ុណ្ណោះ ហើយអ្វីដែលគេអះអាងថា ឆ្លងតាមរយៈការរួមភេទ នោះវាមិនមាននោះទេ ដោយគ្រាន់តែមានភស្តុតាងថា យកទឹកកាមអ្នកជំងឹ ទៅពិនិត្យឃើញថា មានផ្ទុកវីរុសហ្ស៊ីកា ហើយក៏មិនទាន់ មានភស្តុតាងណាមួយ ឲ្យជាក់លាក់ថា ឆ្លងតាមរយៈការរួមភេទនោះដែរ » ។

លោកបានមានប្រសាសន៍ថា «មុនជំងឺហ្ស៊ីកានេះ វាបានកើតឡើងរួចទៅហើយ ទាក់ទងនឹងទារកកើត មកមិនគ្រប់លក្ខណៈ ដោយក្បាលតូចនោះ ហើយក៏មិនទាន់មាន ភស្តុតាងណាបញ្ជាក់ថា មកពីជំងឹនេះដែរ» ។

លោកក៏បានបន្ថែមទៀតថា «វីធីសាស្ត្រងាយស្រួលនោះទេ នៅពេលដែលមានអ្នក កើតជំងឺវីរុសហ្ស៊ីកានេះ ដោយគ្រាន់តែប្រើប្រាស់ ទឹកបញ្ចុះកម្តៅ និងឲ្យអ្នកជំងឺផឹកទឹកឲ្យបានច្រើន» ។

វេជ្ជៈបណ្ឌិតខាងលើបាន បន្ថែមក្នុងន័យអំពាវនាវថា «ដើម្បីបង្កាជំងឺនេះ ដោយសូមឲ្យប្រជាពលរដ្ឋ បំបាត់ជំរកមូលខ្លា នៅក្បែរៗគេហដ្ឋាន ដូចជា សំបកកង់ឡានដក់ទឹក ថ្លុកទឹក ដែលបង្កឲ្យកើតជាមូលខ្លា ហើយពាងទឹកឬអាង ទឹកគួរតែប្រើប្រាស់ថ្នាំ អាបែតដើម្បីសម្លាន់ដង្កូវទឹកដែល វិឌ្ឈន៍ទៅជាមូលខ្លានោះ» ។

បញ្ជាក់ផងដែរថា នៅកម្ពុជាក៏មានអ្នកឆ្លងជំងឺនេះ ១ករណីដែរ ដោយកើតនៅខែសីហា ឆ្នាំ២០១០ ប៉ុន្តែអ្នកជំងឺក៏បានជាសះស្បើយវិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ។ សម្រាប់ ជំងឺហ្ស៊ីកា (Zika) ជាជំងឺឆ្លងបង្កដោយ វីរុសហ្ស៊ីការកឃើញដំបូង នៅលើសត្វស្វាក្នុងឆ្នាំ១៩៤៧ និងលើមនុស្សក្នុងឆ្នាំ១៩៥២ នៅប្រទេស Uganda នៃទ្វីបអាហ្វ្រិក។

បន្ទាប់មកជំងឺនេះមានការ ផ្ទុះឡើងជារប៉េះរប៉ោះ នៅក្នុងទ្វីប អាហ្រ្វិក អាមេរិក និងអាស៊ីប៉ាស៊ីហ្វិក។ បច្ចុប្បន្ននេះ វីរុស Zika កំពុងរាតត្បាតនៅប្រទេស ក្នុងតំបន់អាមេរិក ខាងត្បូងនិងកណ្តាល ហើយការរាតត្បាតនេះរីករាល ដាលនៅប្រទេសប្រេស៊ីល នៅឆ្នាំ២០១៤៕

វេជ្ជៈបណ្ឌិត លី សូវ៉ាន់ ៖ វីរុសហ្ស៊ីកាគ្រាន់ តែជាជំងឺសាមញ្ញា មិនឆ្លងតាមរយៈ ការរួមភេទនោះទេ