ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

បើ​យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​បង្ការ​ពន្លត់​អគ្គិភ័យ និង​ស​ង្ក្រោះ​បានឱ្យ​ដឹង​ថា ករណី​អគ្គិភ័យ​កាលពី​ថ្ងៃ​ទី​១៧ កុម្ភៈ ២០១៦ បាន​កើត​ទ្បើ​ង​ចំនួន​៣​ករណី ។

ករណី​ទី​១-​នៅ​ខេត្តពោធិ៍សាត់ កាលពី​ម៉ោង​១១ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ កុម្ភ​: ២០១៦ ភ្លើង​ឆេះ​ការដ្ឋាន​ទី​២៣​របស់​ក្រុមហ៊ុន
ភា​ភិ​​មិច ស្ថិត​នៅ​ខាង​ត្បួ​ង​ជាប់ជើង​ភ្នំ​ប្រិ​យ ក្នុងភូមិ​ផ្ទះ​ចេក ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ។ ដោយ​ខូចខាត​រោង​កម្មករ​៧​ខ្នង (​ដំបូល​ប្រក់​ស្លឹក ជញ្ជាំង​ស្លឹក ) អិ​ច​កាយ​ដី​០១​គ្រឿង កុំព្យូទ័រ​១​គ្រឿង ម៉ាស៊ីនភ្លើង​១​គ្រឿង អង្ករ​១​តោន ។ រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​ពន្លត់ តែ​មិន​ទាន់ ។

ករណី​២-​នៅ​វេលា​ម៉ោង​៣ និង​២៥​នាទី ស្ថិត​នៅ​ភូមិ​បាក់រទេះ ឃុំ​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ ។ មាន​ម្ចាស់​ឈ្មោះ​អ៑ុង សុវណ្ណ ភេទ​ប្រុស ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​២​ខ្នង ឈើ​ប្រក់ស​ង្ក័​សី ៥​ម៉ែត្រ x ៨​ម៉ែត្រ​, ប្រាក់​រៀល​៣,៥​លាន​រៀល​, លុយ​ដុល្លារ​៩០០​ដុល្លារ​, ម៉ូតូ​១​គ្រឿង , មាស​២​ជី និង​សម្ភារ​មួយ​ចំនួន ។ ចំពោះ​មូលហេតុ គឺ​បណ្តាល​មក​ពី​ភ្លើងចង្ក្រាន ដោយ​ប្រើប្រាស់​ទឹក​អស់​៤​គ្រឿង ។

ករណី​ទី​៣-​នៅ​ខេត្ត​ព្រះ​សីហ​នុ កាលពី​ម៉ោង​១១ និង​៣០​នាទី​ថ្ងៃ​ទី​១៧ កុម្ភៈ ២០១៦ ស្ថិត​នៅ​ចំណុច​កោះ​ថ្មី ភូមិ​កោះ​ខ្យង ឃុំ​អូរ​ជ្រៅ ( ព្រៃ​នប់​) ។ មាន​ម្ចាស់​ឈ្មោះ​ទ្បុ​ង ធី អាយុ​៣៩​ឆ្នាំ ភេទ​ប្រុស ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​១​ខ្នង ឈើ​ប្រក់ស​ង្ក័​សី​ទំហំ​៨​ម៉ែត្រ x ៥,៣០​ម៉ែត្រ​, លុយ​៥០​ម៉ឺន​រៀល​, អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​២​សន្លឹក​, កាត​គ្រី​ម៉ូតូ​១​សន្លឹក​, ប័ណ្ណ​ក្រីក្រ​១​សន្លឹក លប​ខ្សែ​ចំនួន​៣០ លប និង​សម្ភារ​មួយ​ចំនួន  ។ រថយន្ត​អគ្គិភ័យ​មិន​ចេញ​ពន្លត់​ទេ ដោយ​ករណី​នេះ ភ្លើង​ឆេះ​នៅ​លើ​កោះ ។