​បុរស​ជនជាតិ​អា​មេនី​ម្នាក់ រស់នៅ​ផុត​ទិដ្ឋាការ ត្រូវ​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​

ព្រះសីហនុ: បុរស​ជនជាតិ​អាមេនី​ម្នាក់ ដែល​មក​រស់នៅក្នុង ក្រុងព្រះសីហនុ ហួស​ទិដ្ឋាការ​កំណត់ ត្រូវ​នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​គរ​បាល ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន នៅវេលា​ម៉ោង ៥:៣០ ល្ងាច​ថ្ងៃទី​១៧ ខែកុម្ភៈ ស្ថិត​ក្នុងភូមិ​២ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត ព្រះសីហនុ​។​

​ការិយាល័យ​អន្តោ​ប្រវេ​ស​ន៏ សហការ​ជាមួយ​ផ្នែក​អន្តោប្រវេសន៍ នៃ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន ជនបរទេស​ម្នាក់ ពីបទ​ស្នាក់នៅ​ហួស​ទិដ្ឋាការ​កំណត់ ដែលមាន​អត្តសញ្ញាណ គឺ​ឈ្មោះ KARAPEYAN VAHAN ភេទ​ប្រុស សញ្ជាតិ ARMENIA មុខរបរ អ្នក​ទេសចរណ៍ ​ថ្ងៃខែ​ឆ្នាំ​កំណើត ១៩ វិច្ឆិកា ១៩៦៥ កាន់​លិខិតឆ្លងដែន​លេខBA 0518317 មាន​សុពលភាព​ត្រឹម ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២៤ និង​ទិដ្ឋាការ​លេខ TI 09328949 មាន​សុពលភាព​ត្រឹម ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៥ ។​

​តាម​ការពិនិត្យ​ជាក់ស្តែង លើ​លិខិតឆ្លងដែន​របស់ ជនបរទេស​ខាងលើ ពិតជា​ហួស​សុពលភាព តាំងពី​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៥​។​៕V​/S