សម្តេច​ក្រឡាហោម តែងតាំង​អភិបាលខេត្ត​មណ្ឌលគិរី ជំនួស​លោក​អេង ប៊ុន​ហ៊ាង ដែល​ចូលនិវត្តន៍​

ភ្នំពេញ: ​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង​អភិបាល នៃ​គណ​អភិបាលខេត្ត​មណ្ឌលគិរី នៅ​សាលប្រជុំ​សាលាខេត្ត​។​

​ក្នុង​ពិធី​នោះ​ក៏មាន ការអញ្ជើញ​ចូលរួម​ពី​បណ្តា​លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ​ជុំវិញ​ខេត្ត​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំង ៣ ប្រភេទ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​តាម​ព្រះរាជក្រឹត្យ លោក ស្វាយ សំ​អ៊ាង ដែល​បច្ចុប្បន្ន​ជា​អភិបាលរង​ខេត្តមណ្ឌលគិរី នឹងត្រូវ​ឡើងកាន់តំណែង​ជា​អភិបាលខេត្ត​មណ្ឌលគិរី ជំនួស​លោក​អេង ប៊ុន​ហ៊ាង ដែល​ត្រូវ​ចូលនិវត្តន៍​៕​