សម្តេច​ប្រធានរដ្ឋសភា នឹង​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ចប្រជុំ​លើកដំបូង របស់​ប្រធានសភា នៃ​តំបន់​អាស៊ី និង​អឺរ៉ុប​

ភ្នំពេញ: ​នៅ​ព្រឹក ថ្ងៃ​ព្រ​ហ​ស្សតិ៍ ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦ វេលា​ម៉ោង​៩ ‎​សម្តេច​អគ្គ​មហា​ពញា​ចក្រី​‬ ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា អនុញ្ញាត​ឲ្យ​លោក​ឌី​មី​ទ្រី ធ្វេ​ត​កូ​ហ្វ (HE. Mr. DMITRY Tsvitkov ) ឯកអគ្គរដ្ឋទូត​សហព័ន្ធរុស្ស៊ី ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​ពិភាក្សា​ការងារ នៅ​វិមាន​រដ្ឋសភា​។​

​នៅក្នុង​ជំនួប​នេះ សម្តេច​ប្រធាន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​បេសកកម្ម​ការទូត របស់លោក​ឯកអគ្គរ​ដ្ឋ​ទូត​រុស្ស៊ី ដែល​បានធ្វើ​ឲ្យ​ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ កាន់តែ​ពង្រឹងពង្រីក​ឥតឈប់ឈ​រ​។​

​ជាមួយគ្នានេះ លោក​ឯកអគ្គរដ្ឋទូត​រុស្ស៊ី ក្នុងនាម​តំណាង​ឲ្យ​ប្រធានសភា​ឌុយ​ម៉ា​រុស្សី បាន​អញ្ជើញសម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅ​ចូលរួម​កិច្ចប្រជុំ​លើកដំបូង​របស់​ប្រធានសភា នៃ​តំបន់​អាស៊ី និង​អឺរ៉ុប នៅ​ទីក្រុង​មូ​ស្កូ ប្រទេស​រុស្ស៊ី​។ គំនិត​ផ្តួចផ្តើម​នៃ​កិច្ចប្រជុំ​នេះ សំដៅ​ដល់​ការពង្រឹង​កិច្ចសហប្រតិបត្តិការ ផ្នែក​សេដ្ឋកិច្ច​និង​សិទ្ធិមនុស្ស ការកសាង​សន្តិសុខ​ស្មើភាព​គ្នា ដែល​មិនអាច​បំបែក​បាន និង​សន្តិសុខ​ក្នុង​តំបន់ និង​ការប្រមូលផ្តុំ​រួមគ្នា​ប្រឆាំង និង​ភារ​វក​ម្ម​។​

​ជាការ​ឆ្លើយតប សម្តេច​ប្រធានរដ្ឋសភា ក៏បាន​យល់ព្រម នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​លើកដំបូង​របស់​ប្រធានសភា នៃ​តំបន់​អាស៊ី និង​អឺរ៉ុប ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៩-២០ ខែមេសា ឆ្នាំ​២០១៦ នាទី​ក្រុង​មូ​ស្គូ ប្រទេស​រុស្ស៊ី ដោយ​ភ្ជាប់​ជាមួយ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​ផងដែរ​៕​