​ទំនាស់​ជាមួយ​ប្រពន្ធ បុរស​ជា​ប្តី បានសំរេច​ចិត្ត​ចងក​ខ្លួនឯង​

រតនគិរី: បុរស​ម្នាក់ មានទំនាស់​ក្នុង​គ្រួសារ បន្តិចបន្តួច​គិត​ខ្លី បានសម្រេច​ចងក ធ្វើអត្តឃាត​បញ្ចប់ជីវិត នឹង​ធ្នឹម​ផ្ទះ​របស់ខ្លួន​ចោល​​ប្រពន្ធ​និង​កូន ឲ្យ​នៅ​កំព្រា​។ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​នេះ បានកើត​ឡើង កាលពី​ថ្ងៃទី​១៧ ខែកុម្ភ​: ឆ្នាំ​២០១៦ នៅ​ភូមិ​កា​ឡែ​ង ឃុំ​កា​ឡែ​ង ស្រុក​លំផាត់ ខេត្ត​រតនគីរី ប្រកបមុខរបរ​ធ្វើ​ចំការ​។​

​បុរស​ដែល​បានធ្វើ​អត្តឃាត ដោយ​ចង ក នៅ​ភ្ជាប់​នឹង​ធ្នឹម​ផ្ទះ​របស់ខ្លួន ឈ្មោះ ឡូត បន់ អាយុ​៤៧​ឆ្នាំ មាន​ស្រុកកំណើត ភូមិ​រាយប៉ាយ ឃុំ​រាយប៉ាយ ស្រុក​កងមាស ខេត្តកំពង់ចាម និង​មាន​ប្រពន្ធ ឈ្មោះ យឹម ជឿន អាយុ​៤៥​ឆ្នាំ ហើយ​មានកូន​ចំនួន ៣ នាក់ ប្រុស​ម្នាក់​។​

​រៀងរាល់​ពេលបាយ​ថ្ងៃ ល្ងាច​ម្តងៗ បុរស​ម្នាក់នេះ តែង​ដក​មេ ដោយ​ស្រាស ស្រាថ្នាំ ជា​ទំលាប់​របស់គាត់ ជាប្រចាំ​ទៅហើយ​។ ចំឡែក ថ្ងៃទី​១៧ ខែកុម្ភ​:​នេះ ដូចជា​កំរោលចូល ឈ្លោះ​ពាក្យសំដី តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ជាមួយ​ភរិយា ក៏​សម្រេចចិត្ត​យ៉ាង​តក់ក្រហល់​ឡើងលើ​ផ្ទះ ចូលក្នុង​បន្ទប់​ចាក់​គន្លឹះ​ទាញ យក​កន្សែង​ដែល​ស្លៀក​ជាប់​ខ្លួន មក​ចងក ដើម្បី​បញ្ចប់ជីវិត​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ប៉ុស្តិ៍ បាន​ចុះទៅពិនិត្យ​សព​ជនរងគ្រោះ ហើយ​បាន​អះអាងថា បុរស​ឈ្មោះ​ឡូត បន់ ពិតជា​ធ្វើអត្តឃាត​ចងក​ខ្លួន​ឯង​ពិតប្រាកដ​មែន រួច​បានប្រគល់​សព ឲ្យ​ទៅ​ក្រុមគ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕V​/S