​អាជ្ញាធរ​ជាតិ​អប្សរា បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​មូលដ្ឋាន​នៃ​ការអភិរក្ស​ថ្ម​ប្រាសាទ តាមបែប​វិទ្យាសាស្ត្រ​

ភ្នំពេញ: ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការអភិរក្ស​ថ្ម​តាមបែប​វិទ្យាសាស្ត្រ ត្រូវបាន​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អ​ង្គ​រ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៥-១៩ ខែកុម្ភៈ ឆ្នាំ​២០១៦​។ សិក្ខាកាម​ដែល​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ គឺ​អ្នកជំនាញ​ចំនួន​៣០​រូប របស់​អាជ្ញាធរ​ជាតិ​អប្សរា អាជ្ញាធរ​ជាតិ​ព្រះវិហារ និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​

​វគ្គ​សិក្សា​នេះ ស្ថិតក្រោម​គម្រោង​អភិរក្ស ចម្លាក់​អប្សរា របស់​ប្រទេស​អាល្លឺម៉ង់​ក្នុង​រមណីយដ្ឋាន​អង្គរ (GACP) និង​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ឧទ្ទេសនាម​ដោយ​លោក​សាស្ត្រាចារ្យ Han Leisen អ្នកជំនាញ​ផ្នែក​ធម្មជាតិវិទ្យា មកពី​ប្រទេស​អាល្លឺម៉ង់​ដែលមាន បទពិសោធន៍​ជាច្រើន​ឆ្នាំ​ក្នុង​ការជួសជុល​ជុល និង​អភិរក្ស​ថ្ម​នៅ​អង្គរ​។ ខ្លឹមសារ​សំខាន់​នៅក្នុង​វគ្គ​សិក្សា​នេះ ផ្តោតលើ​សិល្បៈ​នៃ​ការ​តែង​លម្អ លក្ខណៈ​ថ្ម បច្ចេកទេស​នៃ​ការរៀបចំ​ឯកសារ តម្រូវការ​សម្ភារៈ​សម្រាប់​ការងារ​អភិរក្ស និង​វិធីសាស្ត្រ​នៃ​ការស្រាវជ្រាវ​ជាដើម​។​

​វគ្គ​សិក្សា​នេះ​មាន​ទាំង​ទ្រឹស្តី និង​ការចុះទៅ​សិក្សា​ផ្ទាល់​នៅតាម​ប្រាសាទ​គោលដៅ​ដែល​បានកំណត់​ដូចជា ប្រាសាទអង្គរវត្ត ប្រាសាទតាកែវ ប្រាសាទក្រវ៉ាន់ ប្រាសាទបាគង ប្រាសាទ​ព្រះ​គោ និង​ប្រាសាទលលៃ ដើម្បី​សិក្សា​វិភាគ​អំពី​លក្ខណៈ​នៃ​ប្រភេទ​ថ្ម​តាម​ប្រាសាទ​ទាំងនោះ​។ លោកស្រី ម៉ម វណ្ណ​រតន៍ ប្រធាន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អ​ង្គ​រ បាន​លើកឡើងថា វគ្គ​បណ្តុះបណ្តាល​នេះ​ធ្វើឡើង ក្នុង​គោលបំណង​ផ្តល់​ចំណេះដឹង​មូលដ្ឋាន​ដល់​មន្ត្រី​បច្ចេកទេស​ទាំង​៣០​នាក់​ក្នុងការ​អភិរក្ស​ថ្ម​តាមបែប​បច្ចេកទេស ឱ្យបាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​នៅក្នុង​តំបន់​អង្គរ​។ វគ្គ​សិក្សា​នេះ ក៏មាន​បំណង​ឱ្យ​សិក្ខាកាម​យល់ដឹង​ពី​លក្ខណៈ​ធម្មជាតិ​របស់​ថ្ម ដំណើរ​សឹក​រិច​រិល​របស់​ថ្ម​ប្រាសាទ និង​បច្ចេកទេស​នៃ​ការរៀបចំ​ឯកសារ ព្រមទាំង​វិធីសាស្ត្រ​នៃ​ការអភិរក្ស​តាមបែប​វិទ្យាសាស្ត្រ​ផងដែរ ហើយ​ការបណ្តុះបណ្តាល​នេះ គឺជា​វគ្គ​សិក្សា​ដំបូង​នៃ​កិច្ចសហការ​រវាង​គម្រោង​អភិរក្ស​ចម្លាក់​អប្សរា របស់​ប្រទេស​អាល្លឺម៉ង់​នៅ​រមណីយដ្ឋាន​អង្គរ (GACP) និង​អាជ្ញាធរ​ជាតិ​អប្សរា​។​

​កន្លងមក​អាជ្ញាធរ​ជាតិ​អប្សរា ធ្លាប់បាន​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការងារ​អភិរក្ស ជួសជុល និង​គ្រប់គ្រង​រមណីយដ្ឋាន​ដែលជា​តំបន់​បេតិកភណ្ឌ​ពិភពលោក បានជា​ច្រើន​មកហើយ​។ ដោយឡែក វគ្គ​សិក្សា​ក្នុង​ពេលនេះ គឺជា​ការ​ផ្តល់នូវ​ជំនាញ​បន្ថែមទៀត ដល់​អ្នកបច្ចេកទេស​ទាំង​អស់ ដើម្បី​ឲ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់ យកទៅអនុវត្ត​លើ​ការងារ​ប្រចាំថ្ងៃ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​បន្ថែមទៀត​៕