​ប្រទះឃើញ ម៉ូតូ​លក់​ការ៉េម ទុកចោលនៅភូមិធំ ស្រុក​កៀនស្វាយ

​កណ្តាល:  អាជ្ញាធរ​បានប្រកាសរក​អត្តសញ្ញាណម្ចាស់​ម៉ូតូ​លក់​ការ៉េម ដែល​ត្រូវបាន​គេ យក​ប្លុង​ចោលនៅ​ម៉ោង​ប្រមាណ ៥ និង​១០​នាទី ល្ងាច​ថ្ងៃទី​១៧ ខែកុម្ភៈ នៅលើ​ផ្លូវលំ ភូមិធំ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ដោយ​ជិះ​ទិសដៅ​ពី​ផ្លូវជាតិ​លេខ​១ ចូល​ភូមិ​រទាំង ក្នុង​ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​

​មន្ត្រីនគរបាល​ប៉ុស្តិ៍​ភូមិធំ បាន​បញ្ជាក់ថា ម៉ូតូ​លក់​ការ៉េម​នេះ ម៉ាក citi plus ពណ៌​ក្រហម គ្មាន​ស្លាក​លេខ សណ្តោង​ធុង​ការ៉េម មាន​សរសេរ​អក្សរ​ថា ការ៉េម​តែ​គុជ មាន​រសជាតិ​ឆ្ងាញ់​។  

​ក្រោយ​ទទួលដំណឹង កម្លាំង​នគរបាល​ប៉ុស្តិ៍ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បាននាំគ្នា​ដើររក ម្ចាស់​ម៉ូតូ​ការ៉េម ប៉ុន្តែ​រក​ពុំ​ឃើញ​។ បន្ទាប់មក កម្លាំង​សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន ភូមិ​-​ឃុំ បាន​បន្ត​ស្វែងរក​ម្ចាស់ និង​បាន​នាំយក​ម៉ូតូ​នោះ មក​រក្សាទុក​នៅ​ប៉ុស្តិ៍ និង​បន្ត​ស្វែង​​រក​ម្ចាស់​ម៉ូតូ ប្រសិនបើ​ម្ចាស់ ឬ​មាន​បងប្អូន​ណា ស្គាល់​ភិនភាគ​ម៉ូតូ ឬ​ស្គាល់​សាច់ញាតិ ម្ចាស់​ម៉ូតូ សូមមេត្តា​ជួយ ផ្ដល់ដំណឹង និង​ធ្វើការ​ទំនាក់ទំនង មក​សមត្ថកិច្ច​មូលដ្ឋាន ប៉ុស្តិ៍​រដ្ឋបាល​ភូមិធំ​៕V​/S

​ប្រទះឃើញ ម៉ូតូ​លក់​ការ៉េម ទុកចោលនៅភូមិធំ ស្រុក​កៀនស្វាយ

​ប្រទះឃើញ ម៉ូតូ​លក់​ការ៉េម ទុកចោលនៅភូមិធំ ស្រុក​កៀនស្វាយ

​ប្រទះឃើញ ម៉ូតូ​លក់​ការ៉េម ទុកចោលនៅភូមិធំ ស្រុក​កៀនស្វាយ