បេ​នី យ៉ាំង ផ្ទុះ​កំហឹង​ជាមួយ​អ្នកដឹកនាំ MV នៅ​ថោ​ន

Doliprane TVC

​ថ្មីៗ​នេះ តារា​សម្ដែង​ដែល​គ្រង​ដំណែង​ជាតា​រា​សិច​ស៊ី បេ​នី យ៉ាំង បាន​ផ្ទុះ​ជំលោះ​តបត​គ្នា​រវាង​នាង និង បុរស​ម្នាក់​ដែល​គេ​បាន​ស្គាល់​ច្បាស់​ថា​ជា​អ្នកដឹកនាំ​ថត​ខា​រ៉ា​ខេ​នៅ​ផលិតកម្ម​ថោ​ន ឈ្មោះ វ៉ាត លី​ម៉េង តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ពី​រឿង​តម្លៃ​ខ្លួន​របស់​នាង ។​

បេ​នី យ៉ាំង ផ្ទុះ​កំហឹង​ជាមួយ​អ្នកដឹកនាំ MV នៅ​ថោ​ន

​ការផ្ទុះ​កំហឹង​ឆ្លើយឆ្លង​ជា​ពាក្យសម្ដី​នេះ គឺ​កើតឡើង​ដោយសារតែ​ថ្មីៗ​នេះ បេ​នី យ៉ាំង បាន​ទម្លាយ​ពី​ព័ត៌មាន តម្លៃ​ខ្លួន​របស់​នាង​ក្នុង​ការថត​រឿង​ថា ក្នុង​មួយថ្ងៃ​នាង​ស៊ីថ្លៃ​ចំនួន ៣០០ ដុល្លារ ។ បន្ទាប់ពី​ឃើញ​ព័ត៌មាន​ដែល បង្ហាញ​ពី​តម្លៃ​ខ្លួន​តារា​សាច់​សខ្ចី​ម្នាក់នេះ អ្នកដឹកនាំ​តួ​សម្ដែង​រូបនេះ ក៏បាន​លើកឡើងថា «​ហាស ហាស​…​មិន​ហ៊ាន​យក​ថត​ទេ ព្រោះ​ថ្លៃ​ជាង​តារា​ជើងចាស់​ទៀត ហើយ​ណាមួយ​ខ្ញុំ​ចូលចិត្ត​អ្នក​គោរព​​ពេលវេលា​…» ។ គ្រាន់តែ​ឃើញ​ការបញ្ចេញមតិ​នេះ បេ​នី យ៉ាំង ក៏​ផ្ទុះ​កំហឹង​តបត​ទៅវិញ​ថា « ចា៎ស​! លោក​និយាយ​ត្រូវ​ហើយ ខ្ញុំ​យល់ស្រប​នឹង​សម្ដី​លោក​ណាស់​…​ហើយ​អរគុណ​ដែល​លោក​គ្មាន​សមត្ថភាព យក​ខ្ញុំ​ទៅ​ថត ខ្ញុំ​មិន​ចូលចិត្ត​ធ្វើការ​ហាលងៀត​ជាមួយ​ទេ​ចា៎​! (​ខ្ញុំ​គោរព​ពេលវេលា​ច្បាស់លាស់​ជាមួយ​តែ​បុគ្គល ណា​ដែល​គោរព​ពេលវេលា​ជាមួយ​ខ្ញុំ​ច្បាស់​ដូចគ្នា​…​មិនមែន​ហៅ​តួ​ទៅ​អង្គុយ​បំផើម​ចាំ​អ្នកឯង​រាប់សិប​ម៉ោង ស្ទើរ​ពាក់កណ្ដាល​ថ្ងៃ​ខាត​ពេល​ឥតប្រយោជន៍​នោះទេ ) ធ្វើការ​ដូច​ឡប់​ហើយ​ចង់​ឱ្យគេ​គោរព …​ចា៎ មិនមែន​មិន គោរព​ទេ គួរបញ្ជាក់​ផងដែរ​ថាឱ្យ​តែ​លើក​លេខ​ពេលណា​ដឹងថា​ផលិតកម្ម​ហ្នឹង​ហៅ​ថត​គឺ​មិន​ទទួល​តែម្តង​» ។​

បេ​នី យ៉ាំង ផ្ទុះ​កំហឹង​ជាមួយ​អ្នកដឹកនាំ MV នៅ​ថោ​ន

​ក្រោយពី​ទទួលបាន​សារ​តប​យ៉ាង​ចាស់ដៃ​ពី បេ​នី យ៉ាំង វិញ​នោះ លោក វ៉ាត លី​ម៉េង ក៏បាន​បង្ហោះ​សារ​ក្នុង ន័យ​ចង់​សម្រុះសម្រួល​វិញ ចំណែកឯ បេ​នី យ៉ាំង ក៏បាន​បញ្ចេញ​សារ​ចុងក្រោយ​ឆ្លើយតប​ដែរ​ថា «​ចា៎​! មិន​អី​ទេ សំខាន់​ការយោគយល់​គ្នា …» ៕ ភូមិន្ទ​

បេ​នី យ៉ាំង ផ្ទុះ​កំហឹង​ជាមួយ​អ្នកដឹកនាំ MV នៅ​ថោ​ន បេ​នី យ៉ាំង ផ្ទុះ​កំហឹង​ជាមួយ​អ្នកដឹកនាំ MV នៅ​ថោ​ន បេ​នី យ៉ាំង ផ្ទុះ​កំហឹង​ជាមួយ​អ្នកដឹកនាំ MV នៅ​ថោ​ន បេ​នី យ៉ាំង ផ្ទុះ​កំហឹង​ជាមួយ​អ្នកដឹកនាំ MV នៅ​ថោ​ន បេ​នី យ៉ាំង ផ្ទុះ​កំហឹង​ជាមួយ​អ្នកដឹកនាំ MV នៅ​ថោ​ន