ស្រា​ទំពាំងបាយជូរ​អាយុ​២០០​ឆ្នាំ មានតម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ

dnt-news : ​ស្រា​ទំពាំងបាយជូរ​មួយ​ដែលមាន​អាយុ ២០០​ឆ្នាំនេះ​ត្រូវបាន​ផលិត​នៅក្នុង​ទីក្រុង ( Bordeaux ) ប្រទេស​បារាំង ហើយ​កាលពីពេល​ថ្មីៗ​នេះ​ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ​រហូតដល់​៧៥០០០​ផោន​ប្រហែល​១១៧,០០០​ដុល្លារ​អាមេរិក ដែល​ជាប់​ឯតទគ្គ​កម្ម​ជា​ស្រា​ទំពាំងបាយជូរ​ដែល​លក់​បាន​ថ្លៃ​បំផុត​នៅលើ​ពិភពលោក ។