គូ​ស្នេហ៍​រឿង “Hormones” March និង PunPun ចែក​ផ្លូវ​គ្នា​ហើយ

គូ​ស្នេហ៍​រឿង “Hormones” March និង PunPun ចែក​ផ្លូវ​គ្នា​ហើយ

តារា​សម្ដែង​ថៃ  Chutavuth Pattarakampol (March) និង Sutatta Udomsilp (PunPun) ដែល​ចាប់​ផ្ដើម​ស្រលាញ់​គ្នា​ក្រោយ​ពេល​សហការ​ក្នុង​រឿង “Hormones” នោះ​បាន​បែក​គ្នា​ហើយ ដោយ​មូលហេតុ​ត្រូវ​បាន​ភាគី​ទាំង​ពីរ​បញ្ជាក់​ថា​ ដោយ​សារ​ការគិត​របស់​ពួក​គេ​មិន​ដូច​គ្នា។

 

គូ​ស្នេហ៍​រឿង “Hormones” March និង PunPun ចែក​ផ្លូវ​គ្នា​ហើយ

 

ស្នេហា​មួយ​ទៀត​របស់​តារា​សម្ដែង​ថៃ​ត្រូវ​បែកបាក់​ នៅ​ពេល Chutavuth ដើរ​តួ Phu និង Sutatta ដើរ​តួ Teoi ក្នុង​រឿង “Hormones: The Series” បញ្ចប់​ចំណង​ស្នេហ៍​របស់​ពួក​គេ​កាល​ពី​ថ្មី​ៗ​នេះ។ តារា​ប្រុស​កើត​ឆ្នាំ ១៩៩៣ បាន​ប្រកាស​ថា​ រូប​គេ​និង​អតីត​មិត្ត​ស្រី​មិន​មែន​ជា​សង្សារ​នឹង​គ្នា​ទៀត​ទេ ហើយ​តារា​អាយុ ២២ ឆ្នាំ​នេះ​ឥលូវ​ចាត់​ទុក Sutatta ត្រឹម​តែ​ជា​ប្អូន​ស្រី​តែ​ប៉ុណ្ណោះ។

 

គូ​ស្នេហ៍​រឿង “Hormones” March និង PunPun ចែក​ផ្លូវ​គ្នា​ហើយ

 

អ្នក​គាំទ្រ​របស់​តារា​វ័យ​ក្មេង​ទាំង​ពីរ​​បាន​សង្ស័យ​ពី​ចំណង​ស្នេហ៍​​មួយ​នេះ​រយៈ​ពេល​១​ខែ​ហើយ ដោយ​អាកប្បកិរិយា​របស់​ពួក​គេ​មិន​ដូច​ពី​មុន។ ជាមួយ​គ្នា​នេះ​ដែរ អតីត​គូស្នេហ៍​បាន​ប្រាប់​ថា​ពួក​គេ​បែក​គ្នា​មិន​មែន​ដោយ​សារ​តែ​មាន​អ្នក​ទី​៣​មក​ជ្រែក​ជ្រៀត​អ្វី​នោះ​ទេ ហើយ​នៅ​តែ​រក្សា​ទំនាក់​ទំនង​ល្អ​ដូច​មុន​ដដែល។ នៅ​ពេល​ព័ត៌មាន​តារា​២​ដួង​​នេះ​ចែក​ផ្លូវ​គ្នា​បែក​ធ្លាយ​ចេញ​ក្រៅ ក្រុម​អ្នក​គាំទ្រ​របស់​អ្នក​ទាំង​២​បាន​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង ដោយ​ទាម​ទារ​ឲ្យ​អ្នក​ទាំង​២​ត្រលប់​មក​រក​គ្នា​វិញ៕

 

គូ​ស្នេហ៍​រឿង “Hormones” March និង PunPun ចែក​ផ្លូវ​គ្នា​ហើយ

 

គូ​ស្នេហ៍​រឿង “Hormones” March និង PunPun ចែក​ផ្លូវ​គ្នា​ហើយ

 

គូ​ស្នេហ៍​រឿង “Hormones” March និង PunPun ចែក​ផ្លូវ​គ្នា​ហើយ

 

ចុចអាន៖រក​ឃើញ​បវរកញ្ញា​កែ​ភេទ​ថៃ​កំពុង​ល្បី​​ មុខដូច​នាយ​ចយ​​ដល់​ក

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖gossipstar