Angelina Jolie៖ ​ប្រទេស​កម្ពុជា​​ផ្លាស់​ប្ដូរ​ជីវិត​ខ្ញុំ


Angelina Jolie៖ ​ប្រទេស​កម្ពុជា​​ផ្លាស់​ប្ដូរ​ជីវិត​ខ្ញុំ

និយាយ​ប្រាប់​​ភ្នាក់ងារ​ព័ត៌មាន AP ​អំឡុង​ពេល​ពេល​សម្ភាសន៍​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ពុធ តារា​សម្ដែង​អាមេរិក​ Angelina Jolie បាន​ថ្លែង​ថា​៖”​វា​ពិត​ជា​ចម្លែក​ណាស់​ ខ្ញុំ​មិន​ដែល​ចង់​មាន​កូន​ម្នាក់​ទេ។​ ខ្ញុំ​ក៏​មិន​ដែល​ចង់​មាន​ផ្ទៃពោះ​ដែរ។ ខ្ញុំ​មិន​ដែល​គិត​ថា​ខ្លួន​ឯង​ក្លាយ​ជា​ម្ដាយ​គេ​ទេ។ ប៉ុន្តែ​ពេល​មក​ដល់​កម្ពុជា​អ្វីៗ​បាន​ប្រែប្រួល”។

 

Angelina Jolie៖ ​ប្រទេស​កម្ពុជា​​ផ្លាស់​ប្ដូរ​ជីវិត​ខ្ញុំ

 

បច្ចុប្បន្ន​ម្ចាស់​ពាន​រង្វាន់ Oscar កំពុង​ស្ថិត​នៅ​ប្រទេស​កម្ពុជា​ដើម្បី​​​ដឹង​នាំ​រឿង”First They Killed My Father” ឬ “​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ” ដែល​​​ផលិត​ដោយ​ផ្អែក​លើ​សៀវភៅ​​រឿង​​ពិត​របស់​អ្នក​និពន្ធ និង​សកម្មជន​សិទ្ធិ​មនុស្ស​កម្ពុជា លឿង អ៊ឹង ដែល​បាន​រួច​ជីវិត​យ៉ាង​លំបាក​វេទនា​ក្នុង​សម័យ​ខ្មែរ​ក្រហម។

 

តារា​ស្រី​វ័យ​៤០​ឆ្នាំ​ចាប់​ផ្ដើម​គិត​ដំបូង​អំពី​ការ​ចង់​បាន​និង​រស់​នៅ​ជាមួយ​ក្មេង​ៗ​ នៅ​ពេល​ដែល​នាង​​មក​​ថត​រឿង Tomb Raider នៅ​ឆ្នាំ​២០០០ នៅ​ប្រទេស​កម្ពុជា។ គ្រា​មួយ​ពេល​ដែល​ប្រពន្ធ​របស់ Brad Pitt បាន​មក​លេង​​ក្មេង​ៗ​នៅ​សាលា​មួយ​ក្នុង​ប្រទេស​កម្ពុជា នាង​មាន​អារម្មណ៍​ថា​​កូន​របស់​នាង​គឺ​ស្ថិត​នៅ​ប្រទេស​នេះ។ នៅ​ឆ្នាំ​២០០២ Angelinaក៏​យល់​ព្រម​យក​ Maddox មក​ចិញ្ចឹម។

 

Angelina Jolie៖ ​ប្រទេស​កម្ពុជា​​ផ្លាស់​ប្ដូរ​ជីវិត​ខ្ញុំ

 

“ពេល​ដែល​ខ្ញុំ​មក​ដល់​កម្ពុជា​ដំបូង វា​បាន​ផ្លាស់​ប្ដូរ​​ខ្ញុំ។ វា​បាន​ប្ដូរ​ទស្សនវិស័យ​របស់​ខ្ញុំ។ ខ្ញុំ​​​បាន​ដឹង​​ប្រវត្តិសាស្ត្រ​ជា​ច្រើន​នៅ​ប្រទេស​នេះ ទាំង​ខ្ញុំ​មិន​បាន​រៀន​នៅ​សាលា​និង​ដឹង​​រឿង​​ជីវិត​ជា​ច្រើន​ ដែល​ខ្ញុំ​​ចង់​យល់​ចង់​ដឹង។ តួ​ស្រី​ក្នុង​រឿង “Maleficent” បាន​បន្ថែម​ថា​ នាង​មាន​អារម្មណ៍​​ពិត​គ្មាន​អ្វី​ទាំង​អស់​ពេល​នៅ​ទីក្រុង Los Angeles។

 

នាង​ធ្លាប់​មាន​ក្ដី​​រំភើប​ដោយ​ការ​សន្ដោស​ប្រណី​​និង​ការ​ផ្ដល់​ភាព​កក់ក្ដៅ​​ពី​ប្រជាជន​កម្ពុជា ត្បិត​តែ​ប្រទេស​នេះ​​ជួប​សោកនាដកម្ម​ប្រជាជន​ស្លាប់​ជាង​២​លាន​នាក់​ក្នុង​សម័យ​ខ្មែរ​ក្រហម​ក៏​ដោយ។ អំឡុង​ពេល​ថត​រឿង ” Lara Croft” នៅ​ឆ្នាំ​២០០០​នៅ​កម្ពុជា ឈុត​មួយ​ចំនួន​តម្រូវ​ឲ្យ​គេច​គ្រាប់មីន។ វា​ហាក់​ដូច​ធ្វើ​ឲ្យ​នាង​ដឹង​អារម្មណ៍​ពិត​នៅ​ជនភៀសខ្លួន​ដែល​ប្រឈម​មុខ​ក្នុង​ប្រទេស​ដែល​កំពុង​មាន​សង្គ្រាម។ សម្រាប់​ការ​ថត​រឿង​នេះ​បាន​បង្ហាញ​កា​យល់​ដឹង​​និង​ធ្វើ​ឲ្យ​នាង​ចាប់​ផ្ដើម​​ស្វែងយល់​ចំណេះដឹង​ទាំង​នោះ។ វា​ក៏​បាន​ជំរុញ​ចិត្ត​របស់​ Angelina ទាក់ទង​​ឧត្ដម​ស្នងការ​របស់​​អង្គការ​ U.N សម្រាប់​ជនភៀសខ្លួន​ដើម្បី​សិក្សា​អំពី​ការងារ​របស់​ទីភ្នាក់ងារ​មុន​ក្លាយ​ជា​ទូត​សុឆន្ទៈ​នៅ​ឆ្នាំ​២០០១៕

 

Angelina Jolie៖ ​ប្រទេស​កម្ពុជា​​ផ្លាស់​ប្ដូរ​ជីវិត​ខ្ញុំ

 

Angelina Jolie៖ ​ប្រទេស​កម្ពុជា​​ផ្លាស់​ប្ដូរ​ជីវិត​ខ្ញុំ

 

ចុចអាន៖Angelina Jolieនិង Brad Pitt ឲ្យ​គ្រូ​ថៃ​មក​សាក់​យ័ន្ត​ដល់​ស្រុក​ខ្មែ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  dailymail