ជួប​បុរស​ជើង​ដំរី​ដ៏​កម្សត់ ​តែ​មិន​អស់​សង្ឃឹម​

ជួប​បុរស​ជើង​ដំរី​ដ៏​កម្សត់ ​តែ​មិន​អស់​សង្ឃឹម​

​​​​​បុរសឥណ្ឌា​​កម្សត់​ម្នាក់ កំពុង​ស្វែង​រក​​ជំនួយ​​​​នានា ​​ក្រោយ​ជើង​របស់​គាត់​​ម្ខាង ​រីក​ធំ​​​​​​​​ដល់​ទៅ​ ៥​ដង​នៃ​ជើង​មនុស្ស​​ធម្មតា ​ដែល​មាន​ទម្ងន់​ស្មើ​នឹង​​កូន​ដំរី​មួយ​ក្បាល​។

 

ជួប​បុរស​ជើង​ដំរី​ដ៏​កម្សត់ ​តែ​មិន​អស់​សង្ឃឹម​

​​​​​​

បុរស​នេះ​មាន​ឈ្មោះ Arun Rajasingh អាយុ ៣៤​ឆ្នាំ ​រស់​នៅ​តំបន់ Chennai ភាគ​ខាង​ត្បូង ​ប្រទេស​ឥណ្ឌា ​បាន​កើត​ជំងឺ​ហ្សែន​ដ៏​កម្រ​មួយ​តាំង​ពី​កំណើត​​ ដោយ​ធ្វើ​ឲ្យ​ជើង​ខាង​​ស្ដាំរីក​ធំ​ទម្ងន់​​ជិត ១០០គីឡូក្រាម​ឯណោះ​។ ក្រុម​វេជ្ជបណ្ឌិត​ឥណ្ឌា​​​​​ក៏​កំពុង​ងឿង​ឆ្ងល់​​ចំពោះ​​ជើង​ខាងលើ​​ ដែល​​នៅ​បន្ត​រីក​​​យ៉ាង​រហ័ស​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​​នេះ​​​ដែរ​។​ ​​ជំងឺ​នេះ​​បាន​ធ្វើ​ឲ្យ​ជើង​ទាំង​ពីរ​​រីក​ធំ​តែ​ធំ​​មិន​ស្មើ​គ្នា​ទេ ​ដែល​ធ្វើ​ឲ្យ​គាត់​មិន​អាច​​ដើរ​រួច​ឡើយ។

​​

ពេល​នេះ​​ គាត់​ជួប​ផល​​​​លំបាក​យ៉ាង​ខ្លាំង ​ដោយ​​ត្រូវ​អង្គុយ​លើ​រទេះរុញ ​​ដើម្បី​​​ប្តូរ​ទីតាំង​ ប៉ុន្តែ​ត្រូវ​មាន​អ្នក​ជួយ​​​ស្លៀក​ពាក់ ​​និង​ជូន​ទៅ​បន្ទប់​ទឹក​​​ជាដើម។ ​ទោះ​បី​​ជា​មាន​ការ​ព្យាបាល​​ដោយ​ចាប់​សរសៃ និង​​​លេប​ថ្មី​ពេទ្យ​​​​បន្ថយ​ភាព​ឈឺចាប់​​តាម​ជើង​ក្ដី ​តែ​គ្រូពេទ្យ​មិន​ទាន់​រក​ឃើញ​វិធី​ព្យាបាល​​​​នៅ​ឡើយ​ទេ។

 

​លោក Arun ​​បាន​និយាយ​ថា៖ “​ខ្ញុំ​មាន​បញ្ហា​ផ្លូវ​ចិត្ត និង​ពេល​ខ្លះ​​​បាក់​ទឹក​ចិត្ត​​​ក៏​មាន ប៉ុន្តែ​ខ្ញុំ​មិន​អស់សង្ឃឹម​​​ថា​ជំងឺ​នេះ​ គ្រូពេទ្យ​មិន​អាច​ព្យាបាល​បាន​ទេ”។

 

​បើ​និយាយ​ពីការងារ​ និង​ការ​សិក្សា​វិញ លោក Arun ​​បាន​បញ្ចប់​ថ្នាក់​​​​បរិញ្ញាបត្រ​​​ផ្នែក​វិស្វករ​ព័ត៌មាន​វិទ្យា ដោយ​​បាន​​បើក​ក្រុម​ហ៊ុន​ខាង​ព័ត៌មាន​វិទ្យា​ផ្ទាល់​ខ្លួន​មួយ  ​និង​ធ្លាប់​ធ្វើ​ការ​ជា​ច្រើន​កន្លែង​ទៀត​​ មុន​​​កើត​ជំងឺ​មិន​គួរ​ឲ្យ​ជឿ​មួយ​​នេះ៕

 

ជួប​បុរស​ជើង​ដំរី​ដ៏​កម្សត់ ​តែ​មិន​អស់​សង្ឃឹម​

 

ជួប​បុរស​ជើង​ដំរី​ដ៏​កម្សត់ ​តែ​មិន​អស់​សង្ឃឹម​

 

ជួប​បុរស​ជើង​ដំរី​ដ៏​កម្សត់ ​តែ​មិន​អស់​សង្ឃឹម​

 

 

ចុចអាន៖ អាពាហ៍ពិពាហ៍​កូន​សេដ្ឋី​ឥណ្ឌា ៣​ថ្ងៃ​ចំណាយ​ជាង ២០​លាន​ដុល្លារ

ចុចអាន៖ ស្វែងយល់​​ពី​​​ប្រាសាទ​​​បុរាណ​ស្រើបស្រាល​​នៅ​ឥណ្ឌា ដែល​អ្នក​អាច​មិន​ធ្លាប់​ដឹង

ចុចអាន៖ ទារក​​ឥណ្ឌា​ម្នាក់​ទើប​កើត មាន​ទម្ងន់​ដ៏​ធ្ងន់​​បំផុត​មិន​គួរ​ឲ្យ​ជឿ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Daily Star