លោក ឃើរី ស្តីបន្ទោសដល់ រដ្ឋាភិបាលប៉េកាំង ដែលបង្កើនវិស័យ យោធារបស់ខ្លួន នៅសមុទ្រចិនខាងត្បូង

វ៉ាស៊ីនតោន៖ បន្ទាប់ពីមានការដាក់ពង្រាយ នូវសព្វាវុធដោយ រដ្ឋាភិបាលប៉េកាំង និងកោះតៃវ៉ាន់ នូវប្រព័ន្ធការពារម៊ីស៊ីល កាលពីថ្ងៃពុធម្សិលមិញ លោក ចន ឃើរី រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាម៉េរិក បានធ្វើការស្តីបន្ទោស ដល់រដ្ឋាភិបាលប៉េកាំង ព្រោះថាបញ្ហាជម្លោះដែន កោះនៅសមុទ្រចិនខាងត្បូងនេះ វាជារឿងសំខាន់ណាស់ ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ថា លោក ឃើរី បានថ្លែងប្រាប់បណ្តា អ្នកសារព័ត៌មានថា "រាល់ភស្តុតាង ជារៀងរាល់ថ្ងៃ គឺមានការបង្កើនវិស័យយោធា ដែលនេះជារឿងមួយផ្សេងទៀត និងជាការបង្កឲ្យមាន បញ្ហាធ្ងន់ធ្ងរឡើង" ។

គួរបញ្ជាក់ថា បើតាមការចុះផ្សាយ ដោយសារព័ត៌មាន Fox News កាលពីម្សិលមិញបានឲ្យដឹងថា ចិន បានបំពាក់នូវ ប្រព័ន្ធការពារម៊ីស៊ីល ហើយនាំយកទៅកាន់កោះ Woody ដែលជាផ្នែក មួយការដាក់ពង្រាយ កម្លាំងយោធាហ៊ុព័ទ្ធជុំវិញ ។ ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់អំពីបញ្ហានេះ ។

គេបានដឹងថា រដ្ឋាភិប៉េកាំង បានត្រួតត្រាទាំងអស់ ហើយក៏មានការត្អូញត្អែរពី សំណាក់ប្រទេសវៀតណាម និងរដ្ឋាភិបាលក្រុងតៃប៉ិ ចាប់តាំងពីមានការ រឹបអូសយកចំណែកខ្លះ វៀតណាមខាងត្បូង និងបង្កជាភ្លើងសង្រ្គាមវៀតណាម រហូតដល់សមរភូមិ បានបញ្ចប់ទៅវិញ ។

តាមគេដឹង ភាពតានតឹងនៅ សមុទ្រចិនខាងត្បូង វាជាករណីមួយ ដែលទីតាំងមួយក្នុងចំណោម ទីតាំង៣ដែលមានប្រេង ច្រើនបំផុតនៅលើពិភពលោក ហើយចិន បានដៅនូវដែនកោះមួយនេះ ដោយមានដាក់ពង្រាយ មូលដ្ឋានយោធារបស់ខ្លួន នៅតំបន់ជម្លោះសមុទ្រ ចិនខាងត្បូងតែម្តង ៕