កអកនឹងបើកវគ្គ បណ្តុះបណ្តាល រាយការណ៍ព័ត៌មាន តាមវេបសាយ ជាលើកទីពីរ

ភ្នំពេញ៖ ក្លឹបអ្នកកាសែតកម្ពុជា (កអក) នឹងបើកវគ្គបណ្តុះបណ្តាលជាលើកទីពីរ នៅថ្ងៃទី១៩ និង ថ្ងៃទី២៦ ខែមិនា រៀងរាល់ថ្ងៃសៅរ៍ ដើម្បីឲ្យអ្នកសារព័ត៌មាន ជំនាញច្បាស់លាស់ ក្នុងការរាយការណ៍ ព័ត៌មានតាមវេបសាយ ។

សេចក្តីប្រកាសព័ត៌មានរបស់ កអក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ដោយសារ វគ្គបណ្តុះបណ្តាលលើកទីពីរ ដែលស្តីពីការ ធ្វើសេចក្តីរាយការណ៍ព័ត៌មានសម្រាប់វេបសាយ មានអ្នកចុះឈ្មោះចូលរៀនច្រើន ដូចនេះ កអក នឹងជ្រើសរើសសិក្ខាកាម តែ១៦នាក់ប៉ុណ្ណោះ សម្រាប់វគ្គសិក្សាជាលើកទីពីរនេះ ដើម្បីធានាគុណភាពនៃការបណ្តុះបណ្តាល ។

សូមបញ្ជាក់ថា ចំពោះអ្នកដែលមានចំណាប់អារម្មណ៍នឹងវគ្គបណ្តុះបណ្តាលនេះ សូមចុះឈ្មោះឱ្យបាន រស់រាន់តាមរយៈទូរស័ព្ទលេខ ០១១ ៥១៧ ៤៥៩ ឬ ០១២ ២៦៧២៧៧ ដែលតម្លៃសិក្សា  ៥០ ដុល្លារសហរដ្ឋអាមេរិក៕

កអកនឹងបើកវគ្គ បណ្តុះបណ្តាល រាយការណ៍ព័ត៌មាន តាមវេបសាយ ជាលើកទីពីរ

កអកនឹងបើកវគ្គ បណ្តុះបណ្តាល រាយការណ៍ព័ត៌មាន តាមវេបសាយ ជាលើកទីពីរ