ក្រុមហ៊ុនខ្មែរ និងចិន ចាប់ដៃគ្នាផ្តល់សេវា ដេរគ័រតុបតែងលម្អ អគារតូចធំនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន KP Construction & Decor Co.,Ltd បានចាប់ដៃគូជាមួយក្រុមហ៊ុន Shenzhen Xinyihua Architecture Decorate Engineering Co.,Ltd ក្នុងការផ្តល់សេវា ដេរគ័រតុបតែងលម្អ អគារតូចធំនៅកម្ពុជា។

ថ្លែងក្នុងកម្មវិធីសម្ពោធ ដាក់ដំណើរការនូវ អាជីកម្មនេះ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ លោក ឃឹម ពៅ អគ្គនាយកក្រុមហ៊ុន KP Construction & Decor Co.,Ltd បានលើកឡើងថា ក្រុមហ៊ុន Shenzhen Xinyihua Architecture Decorate Engineering Co.,Ltd នេះគឺជាក្រុមហ៊ុនផ្តល់សេវា ផ្នែកដេគ័រលំដាប់ថ្នាក់លេខ១ (កម្រិត A) នៅប្រទេសចិន ដោយរាប់ទាំងការ ដេរគ័រអគារតូចធំ រួមមានអគារលំនៅដ្ឋាន, ភោជនីយដ្ឋាន, មន្ទីរពេទ្យ, សាលារៀន, សណ្ឋាគារ, អគារកាស៊ីណូគ្រប់ប្រភេទ ដែលទទួលបានលិខិត ទទួលស្គាល់គុណភាពជាផ្លូវការ ពីរដ្ឋាភិបាលចិនផងដែរ។

លោកបានបន្តថា ដោយមើលឃើញតម្រូវការ ផ្នែកតុបតែងអគារនេះ តម្រូវឲ្យមានការ កែលំអរស្របតាម ស្តង់ដារសំណង់អគារ ដែលមានគុណភាព លំដាប់ខ្ពស់ ដូចនៅបណ្តាប្រទេស ក្នុងតំបន់អាស៊ីរួមមាន ម៉ាឡេស៊ី សិង្ហបុរី ចិន ពិសេសនៅក្រុមសៀងហៃ ម៉ាកាវ ហុងកុង និងប្រទេសក្នុងតំបន់អឺរ៉ុប សហរដ្ឋអាម៉េរិក អូស្ត្រាលី កាណាដាជាមួយដើមនោះ ក្រុមហ៊ុនទាំងពីរ ក៏បានសម្រេចចិត្តធ្វើការ សហការជាដៃគូក្នុង ការផ្ដល់សេវាដេរគ័រនេះ ប្រកបដោយជំនាញ វិជ្ជាជីវៈខ្ពស់ ស្របតាមលក្ខណៈស្តង់ដារ។

លោកអគ្គនាយក បានបញ្ជាក់ថា ចំពោះការតុបតែង ដេរគ័រលំអរគេហដ្ឋាន សំណង់អគារតូចធំនេះ ក្រុមហ៊ុនមានគំរូដើម្បី ផ្តល់អតិថិជនបាន ពិនិត្យមើលជាមុន ទៅលើស្នាដៃតុបតែងអគារ ដែលក្រុមហ៊ុនបានឆ្លងកាត់ ធ្វើនាពេលកន្លងមក ក៏ដូចពេលបច្ចុប្បន្ន ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងប្រទេសផ្សេងទៀត។

សូមបញ្ជាក់ថា ក្រុមហ៊ុនមានទទួល ទាំងគម្រោងដេរគ័រ រចនាតុបតែងលំអរ អគារតូចធំគ្រប់ប្រភេទ ទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ។ ជាមួយគ្នានេះ ក្រុមហ៊ុនមានទទួល គម្រោងសាងសង់តូចធំ ដែលមានវិស្វករជំនាញ មកពីប្រទេសចិន និងកម្ពុជាដែលសុទ្ធតែ មានបទពិសោធន៍យូរឆ្នាំ សម្រាប់គម្រោង សាងសង់នៅកម្ពុជា។ អាស័យដ្ឋានទំនាក់ទំនង ស្ថិតនៅអគារលេខ ១៤៤ ផ្លូវ៥៩៨ (ហៅផ្លូវ ជា សុផារ៉ា) សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕

ក្រុមហ៊ុនខ្មែរ និងចិន ចាប់ដៃគ្នាផ្តល់សេវា ដេរគ័រតុបតែងលម្អ អគារតូចធំនៅកម្ពុជា

ក្រុមហ៊ុនខ្មែរ និងចិន ចាប់ដៃគ្នាផ្តល់សេវា ដេរគ័រតុបតែងលម្អ អគារតូចធំនៅកម្ពុជា

ក្រុមហ៊ុនខ្មែរ និងចិន ចាប់ដៃគ្នាផ្តល់សេវា ដេរគ័រតុបតែងលម្អ អគារតូចធំនៅកម្ពុជា