លោក ថោង ខុន អំពាវនាវឲ្យនាំគ្នា រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ដើម្បីវិស័យ កីឡាជាតិទទួល ជោគជ័យ SEA GAMES 2023

ភ្នំពេញ៖ លោក ថោង ខុន ប្រធានគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ ថា ដើម្បីជម្នះបាននូវ ឧបសគ្គៈទាំងឡាយ ដែលរាំងស្ទះដល់ ដំណើរការវិវត្តន៍ នៃវិស័យកីឡា មានតែការ រួមគ្នាគិត រួមធ្វើ និងរួមគ្នាទទួល ខុសត្រូវ តាមគោល នយោបាយកំណែ ទម្រង់ ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល និងតាមគោល នយោបាយជាតិ ស្តីពីការអប់រំកាយ និង កីឡា ក៏ដូចជាអនុវត្តឲ្យ បានតាមផែនការ មេឆ្ពោះទៅជា ម្ចាស់ផ្ទះកីឡា ស៊ីហ្គេម (SEA GAMES 2023)។

លោក ថោង ខុន មានប្រសាសន៍ យ៉ាងដូច្នេះ នៅក្នុងឱកាស បើកមហាសន្និបាត បូកសរុប ការងារ ឆ្នាំ២០១៥ និងទិសដៅឆ្នាំ ២០១៦ របស់គណៈ កម្មាធិការជាតិ អូឡាំពិកកម្ពុជា ដែល បានធ្វើឡើង នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅគណៈកម្មាធិការជាតិ អូឡាំពិក កម្ពុជា (NOCC)។

លោកប្រធានគណៈ កម្មាធិការជាតិ អូឡាំពិកកម្ពុជា សង្កត់ធ្ងន់ថា “ឆ្នាំ២០១៥ សម្រាប់គណៈ កម្មាធិការជាតិ អូឡាំពិកកម្ពុជា អាចវាយតម្លៃថា ជាឆ្នាំនៃរបត់ថ្មី នៃវិស័យ កីឡាជាតិ ពីព្រោះជា ឆ្នាំដែល មានការ ប្រែប្រួលខ្លាំង លើកការគាំទ្រ ការចូលរួមលើក ទឹកចិត្ត និងការ រីកចំរើនផ្នែក បច្ចេកទេស កីឡាបាល់ទាត់ កីឡាបេតង់ និងកីឡា វ៉ូវីណា ដែលដណ្តើម បានមេដាយមាស ពិភព លោក ពិសេសជាង នេះគឺទទួលបានការ លើកទឹកចិត្តពី ប្រមុខរាជរដ្ឋាភិបាល ដោយ បាន តម្លើងប្រាក់ ឧបត្ថម្ភ ប្រាក់អាហាររូបត្ថម្ភ ច្រើនជាងមុន៣ដង “។

លោកបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ជា ប្រវត្តិសាស្រ្ត នៃកីឡាជាតិ ដ៏សំខាន់បំផុត ក្នុងឆ្នាំ២០១៥ គឺសម្តេច តេជោ នាយករដ្ឋមន្រ្តី និងប្រធានាធិបតីចិន បានផ្តល់កិត្តិយស អញ្ជើញចូលរួម ក្នុងពិធីចុះ ហត្ថលេខា ផ្តល់ហិរញ្ញប្បទាន ឥតសំណងពី រដ្ឋាភិបាលចិន ចំនួន ១,១០០ពាន់ លានយ៉េន ស្មើនឹងប្រមាណជា ១៥០លានដុល្លារ អាមេរិក សម្រាប់សាងសង់ ពហុកីឡាដ្ឋាន មរតកតេជោ ដើម្បីត្រៀមធ្ចើ ជាម្ចាស់ផ្ទះការ ប្រកួតកីឡាស៊ីហ្កេម ឆ្នាំ២០២៣ ខាងមុខ។

ជាមួយគ្នានោះ លោកប្រធានគណៈ កម្មាធិការជាតិ អូឡាំពិកកម្ពុជា បានកោតសរសើរ និងវាយ តម្លៃខ្ពស់ចំពោះ សហព័ន្ធកីឡា ហែលទឹក ដែលបានខិតខំ កសាងហេដ្ឋា  រចនា សម្ប័ន្ធកីឡា ជំនាញរបស់ខ្លួន គឺ មជ្ឈមណ្ឌលកីឡា ហែលទឹកតេ ជោសែននៅ ខេត្តកំពង់ចាម ដែលជាសមិទ្ធិផល ដ៏អស្ចារ្យរបស់ វិស័យកីឡាជាតិ និងជាគំរូដល់ សហព័ន្ធកីឡាជាតិ ផ្សេងៗទៀតផងដែរ៕

លោក ថោង ខុន អំពាវនាវឲ្យនាំគ្នា រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ដើម្បីវិស័យ កីឡាជាតិទទួល ជោគជ័យ SEA GAMES 2023

លោក ថោង ខុន អំពាវនាវឲ្យនាំគ្នា រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ដើម្បីវិស័យ កីឡាជាតិទទួល ជោគជ័យ SEA GAMES 2023

លោក ថោង ខុន អំពាវនាវឲ្យនាំគ្នា រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ដើម្បីវិស័យ កីឡាជាតិទទួល ជោគជ័យ SEA GAMES 2023