មន្ដ្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល ជាច្រើនរូប បញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យ ប្រទេសអូស្រ្ដាលី

ភ្នំពេញ ៖ មន្ដ្រីខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា ជាច្រើនរូប បានបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យ នៅប្រទេសអូស្រ្ដាលី ដែលភាគច្រើនពួកគាត់ ជាអតីតនិស្សិតឆ្នើមកម្ពុជា ដែលបានចូលរួមក្នុង ការអភិវឌ្ឍមិនឈប់ឈររបស់កម្ពុជា។

លោក សាយម៉ុន ហ្វ៊ែលឡូវស៍ ភារៈធារីទូតអូស្រ្តាលី បានមានប្រសាសន៍ ក្នុងពិធីប្រកាសជាផ្លូវការ នៃការបើកទទួលពាក្យអាហារូបករណ៍អូស្រ្តាលី សម្រាប់ឆ្នាំ២០១៧ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ នាសណ្ឋាគារឡឺរ៉ូយ៉ាល់ថា “យើងខ្ញុំមានមោទនភាព ដែលបានឃើញ អតីតនិស្សិតយើង បានបញ្ចប់ការ សិក្សាពីអូស្ត្រាលី ត្រឡប់មកកម្ពុជាវិញ ប្រឹងប្រែងធ្វើការនៅក្នុងជំនាញរបស់ពួកគេ ហើយពួកគេក៏បាន ឡើង ទៅកាន់មុខតំណែង តួនាទីជាន់ខ្ពស់ ដោយពួកគេបានចូលរួមយ៉ាង សកម្មក្នុងការអភិវឌ្ឍន៍ នៅកម្ពុជា”។

លោកបន្តថា មន្រ្តីទាំងនោះ រួមមាន៖លោកបណ្ឌិត សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ចប់ ការសិក្សាពីសាកលវិទ្យាល័យ ម៉ូណាស៍ ប្រទេសអូស្រ្ដាលី បានទទួលរង្វាន់ដំបូងបំផុត ជាអតីតនិស្សិត ឆ្នើមកម្ពុជា មកពីអូស្រ្ដាលី ក្នុងបុព្វហេតុដែលលោកបានប្រឹងប្រែងយ៉ាងខ្លាំងក្លា ក្នុងការចូលកែទំរង់ រដ្ឋបាលសាធារណៈនៅកម្ពុជា។

លោកបន្ថែមថា ចំណែកលោកវេជ្ជបណ្ឌិត ទៀ ផល្លា អនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង និងជំងឺ អេដស៍នៅកម្ពុជាជាជ័យសាភី អតីតនិស្សិតឆ្នើមកម្ពុជាមកពីអូស្ដ្រាលី សំរាប់ឆ្នាំនេះ ។ លោកបាន បញ្ចប់បរិញ្ញាប័ត្រ ជាន់ខ្ពស់ផ្នែកសុខាភិបាលសាធារណៈ ពីសាកលវិទ្យាល័យញូវសៅវ៉េល កាលពីឆ្នាំ ១៩៩៧ ពេលត្រលប់មកវិញ លោកបានធ្វើការការងារដែលគួរឲ្យកត់សំគាល់ សំរាប់កាត់បន្ថយការឆ្លង រាលដាលនិងប្រឈមរបស់កម្ពុជាជាមួយនិងជំងឺអេដស៍។

លោកបញ្ជាក់ថា  មានអតីតនិស្សិតកម្ពុជាបានបញ្ចប់ការសិក្សាពីអូស្ដ្រាលីជាច្រើនរូបផ្សេងទៀត ដែលចូលរួមចំណែកយ៉ាង សស្រាក់សស្រាំ ក្នុងការអភិវឌ្ឍន៍ទៅវិស័យការងារនៅកម្ពុជា៕

មន្ដ្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល ជាច្រើនរូប បញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យ ប្រទេសអូស្រ្ដាលី

មន្ដ្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល ជាច្រើនរូប បញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យ ប្រទេសអូស្រ្ដាលី

មន្ដ្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល ជាច្រើនរូប បញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យ ប្រទេសអូស្រ្ដាលី