អធិការ ខណ្ឌសែនសុខ ប្រគល់ម៉ាស៊ីនថត សម្រាប់ធ្វើ អត្តសញ្ញាណប័ណ្ណ ដល់សង្កាត់ចំនួន៣

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង ៧ៈ៣០នាទី រហូតដល់១៦ៈ៣០នាទីល្ងាច អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បើកស្ថានីយ ផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន ៣កន្លែង ដោយមានម៉ាស៊ីនថតចំនួន ៣គូ ៖ ទី១ នៅសាលាសង្កាត់ និងប៉ុស្តិ៍្កក្រាំងធ្នង់ ចំនួន១គ្រឿង, ទី២ នៅប៉ុស្តិ៍ទឹកថ្លាចំនួន ១គ្រឿង, ទី៣ នៅសាលាសង្កាត់ភ្នំពេញថ្មីចំនួន ១គ្រឿង។

ដោយកន្លងមក ខណ្ឌសែនសុខទទួលលទ្ធផល ដែលបានបំពេញបែបបទ មានចំនួន ៩៧នាក់ បុរសចំនួន ៤៨នាក់ ក្នុងនោះអត្តសញ្ញាណប័ណ្ណ អស់សុពលភាពចំនួន ៤៥នាក់ បុរសចំនួន ២២នាក់ ហើយសម្រាប់អត្តសញ្ញាណប័ណ្ណថ្មីចំនួន ៥២នាក់ បុរសចំនួន ២៦នាក់។

សូមជម្រាបថា ម៉ាស៊ីនថតអត្តសញ្ញាណប័ណ្ណ នៅសង្កាត់ភ្នំពេញថ្មី បានខូចចំនួន១គ្រឿង ហើយកំពុងយកទៅ ការិយាល័យជំនាញធ្វើការជួសជុល។ ចំពោះការផ្តល់សៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋមានចំនួន ៩គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានសៀវភៅគ្រួសារចំនួន១៕