ក្នុងមួយឆ្នាំៗ មាននិស្សិត៥០នាក់ ចូលបម្រើការងារ នៅក្រសួងអភិវឌ្ឍន៍ ជនបទ

ភ្នំពេញ ៖ នៅក្នុងមួយឆ្នាំៗ មាននិស្សិតកម្ពុជា បានចូលបម្រើការងារ នៅក្រសួងអភិវឌ្ឍន៍ជនបទ មាន ចំនួន៥០នាក់ ដែលមានអាយុក្រោម៣០ឆ្នាំ ដែលបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ អនុបណ្ឌិត និងបណ្ឌិតជាដើម ដោយពួកគេអាចធ្វើការងារ ទទួលបានលទ្ធផលខ្ពស់ជាទីគាប់ចិត្ត។

នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងពិធីប្រកាសជាផ្លូវការ នៃការបើកទទួលពាក្យអាហារូបករណ៍ អូស្រ្តាលី លោក ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា “ស្ទើរតែរាល់ឆ្នាំ មានយុវជន មានសមត្ថភាពចំនួន៥០នាក់ ដែលមានអាយុក្រោម៣០ឆ្នាំ ត្រូវបានជ្រើសរើសឲ្យចូលបម្រើការងារ នៅក្រសួងអភិវឌ្ឍន៍ជនបទ”។

លោកបន្តថា គ្រប់មន្រ្តីទាំងអស់ត្រូវបានលើកទឹកចិត្តខាងហិរញ្ញវត្ថុ ឲ្យបន្តការសិក្សាបន្ថែមទៀត ឲ្យក្លាយជាអ្នកមានគំនិតច្នៃប្រឌិត និងអាចធ្វើការដែលទទួលបានលទ្ធផលខ្ពស់។

លោករដ្ឋមន្រ្តីបន្ដថា  ក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលជោគជ័យនូវការអភិវឌ្ឍន៍វិស័យជាច្រើន ជាពិសេសហេដ្ឋានរចនាសម័្ពន្ធនៅជនបទទូទាំងប្រទេសកម្ពុជា ព្រោះឥឡូវនៅតាមផ្លូវក្នុង ខេត្តមួយ ចំនួន ដែលមានគុណភាពផ្លូវក្រាលដោយបេតុង ផ្លូវកៅស៊ូ ឬក៏យ៉ាងហោចណាស់ជាផ្លូវគ្រួស ក្រហមដែរ។

សូមបញ្ជាក់ថា សម្រាប់វិស័យទឹកស្អាត និងអនាម័យជនបទគោលដៅ អភិវឌ្ឍន៍សហស្សវត្សរ៍ (MDGs) បានដាក់គោលដៅឲ្យប្រទេសកម្ពុជាសម្រេចបាន៣០% នៃការលើកកម្ពស់អនាម័យនៅជនបទ នៅឆ្នាំ ២០១៥ ឲ្យសម្រេចបាន ៤៦.២%នៅក្នុងឆ្នាំ២០១៦៕

ក្នុងមួយឆ្នាំៗ មាននិស្សិត៥០នាក់ ចូលបម្រើការងារ នៅក្រសួងអភិវឌ្ឍន៍ ជនបទ