សាខាកាកបាទ ក្រហមកម្ពុជាខេត្ត សហការជាមួយមន្ទីរ សុខភិបាលខេត្ត ចុះសំណេះសំណាល ជាមួយម្តាយទារក

កោះកុង :  នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០១៦ សាខាកាកបាទក្រហម កម្ពុជាខេត្តកោះកុង បានសហការ ជាមួយមន្ទីរសុខាភិបាលខេត្ត មាន រៀបចំពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ជាម្តាយទារក ទើបនិងកើតពី១ខួបចុះព្រមទាំងបាននាំអំណោយមួយ ចំនួននិងថវិកាចំនួន៤ម៉ឺនរៀល ផងសរុបចំនួន៦០គ្រួសារ ។

នៅពិធីអបអរសាទរទិវាសុខភាពទារក និងកុមារមានការចូលរួមក្រោម អធិបតីភាព លោក ស្រី អេង គឹមនាង អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង - លោក វេជ្ជ ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង - លោក ស្រី ឈួងចាលឹក ប៊ុនលើត ប្រធាន ស្រ្តីមេផ្ទះរួមទាំងសមាជិកសមាជិការ និងម្តាយទារកសរុបចំនួន៦០នាក់។

នៅក្នុងទិវាជាតិសុខភាពទារកនិងកុមារនេះលោក វេជ្ជៈ ទៅ ម៉ឹង មន្ទីរសុខាភិបាលខេត្តបានមានប្រសាសន៏ថា វិស័យសុខាភិបាល គឺជាវិស័យដែលចាំបាច់ ទៅលើបញ្ហាផាសុខភាព និងផ្សារភ្ជាប់ ជាមួយកាកបាទក្រហមកម្ពុជា និងសប្បុរសដើម្បីជីវភាពរស់នៅនិង សុខភាពជាចំបង ដូច្នេះវិស័យ សុខាភិបាលគឺបម្រើសេវាកម្មទៅលើប្រជាពលរដ្ឋ គ្រប់ពេលវេលាមិនថា ថ្ងៃឬយប់ឡើយ ព្រោះនេះជា តួនាទី ផ្នែកវិស័យសុខាភិបាល។

លោក ស្រី អេង គឹមនាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអាន នូវសាលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាព និងកុមារនិងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិការភាពជាអ្នកដឹកនាំតំបម់អាស៊ីប៉ាស៊ីហ្វីកឆ្លើយតបមេរោគអេដស៏ ជម្ងឺអេដស៏ នៅកម្ពុជាផ្ញើជូនបងប្អូនជនរួមជាតិ ក្នុងទិវាជាតិសុខភាព មាតាទារកនិងកុមារ ទាំងស្រុងដើម្បីមាតា បិតាសណ្តាប់ពីការថែទាំទៅលើសុខភាពទារកនិងកុមារ។ ក្រោយពីបានអានសារលិខិតចប់ លោកស្រីអេង គឺមនាង រួមទាំងសមាជិកសមាជិការ បានផ្តល់នូវអំណោយរបស់លោក ប៊ុន លើត អភិបាលខេត្តជូនដល់ស្រ្តីជាម្តាយទារក និងលោក ស្រីបានចុះសួរសុខទុក្ខអ្នកជម្ងឺ ដែលដេកសម្រាកនៅក្នុងមន្ទីរពេទ្យ ព្រមទាំងបានផ្តល់ថវិកា មួយចំនួនផងដែរ៕