Klopp៖ Liverpool ​​អាច​លើក​​ពាន​ Europa League រដូវ​កាល​​នេះ

Jurgen Klopp អ្នកចាត់ការ​ក្រុម​ Liverpool ​​ជឿ​ថា​​ហង្ស​ក្រហម​ នឹង​អាច​លើក​ពាន​ UEFA Europa League ​​រដូវ​កាល​នេះ​ រី​ឯ​​ Top 4 នៅ​​ Premier League ក៏​​នៅ​តែ​ជា​គោលដៅ​ធំ​របស់​ក្រុម​ផង​ដែរ។

Klopp៖ Liverpool ​​អាច​លើក​​ពាន​ Europa League រដូវ​កាល​​នេះ

Klopp៖ Liverpool ​​អាច​លើក​​ពាន​ Europa League រដូវ​កាល​​នេះ

Klopp នឹង​ត្រូវ​​ត្រឡប់​ទៅ​ប្រទេស​កំណើត​អាល្លឺម៉ង់​ជា​លើក​ដំបូង​ ​តាំង​ពី​លោក​ឡើង​ដឹក​នាំ​ក្រុម​នៅ​ Anfield ​​ពេល​​ Liverpool ធ្វើ​ដំណើរ​ទៅ​ប៉ះ​​ក្រុម​ Augsburg ​ក្នុង​ការ​ប្រកួត​ UEFA Europa League វគ្គ​៣២​ក្រុម ជើង​ទី​១ នា​វេលា​ម៉ោង​០៣:០៥​នាទី​យប់​នេះ។

អ្នកចាត់ការ​វ័យ​៤៨​ឆ្នាំ ​បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​​ម្សិល​មិញ​ថា៖ “ខ្ញុំ​គិត​ថា មាន​តែ​ពីរ​ទៅ​​បី​ក្រុម​ប៉ុណ្ណោះ ​ដែល​ចាប់​ផ្ដើម​កម្មវិធី​ប្រកួត​នេះ​ហើយ​គិត​ថា ពួកគេ​អាច​ឈ្នះ​ពាន ហើយ​យើង​ជា​ក្រុម​មួយ ក្នុង​ចំណោម​នោះ។ បើ​អ្នក​ក្រឡេក​មើល​ Europa League ឥឡូវ​ ​វា​ដូច​ជា Mini Champions League ​ព្រោះ​មាន​ក្រុម​ដែល​មាន​សមត្ថភាព​ខ្លាំង​ច្រើន។ ​​ហើយ​យើង​មិន​មែន​ជា​ក្រុម​មួយ ដែល​និយាយ​ថា «យើង​គ្មាន​ឱកាស» នោះ​ទេ”។

Klopp៖ Liverpool ​​អាច​លើក​​ពាន​ Europa League រដូវ​កាល​​នេះ

Klopp៖ Liverpool ​​អាច​លើក​​ពាន​ Europa League រដូវ​កាល​​នេះ

Liverpool ​ដែល​កំពុង​ឈរ​លេខ​​៨​នៅ​ Premier League នឹង​ត្រូវ​ប៉ះ​ Augsburg លេខ​១៤​នៅ​ Bundesliga បច្ចុប្បន្ន​ (លេខ​៥​រដូវ​កាល​មុន) ​នា​កីឡដ្ឋាន​ SGL arena ​យប់​នេះ ខណៈ​ដែល​ Klopp បាន​ត្រៀម​ជើង​ពេញ​ហ្វឹកហាត់​ម្សិល​មិញ រួម​ទាំង​​ខ្សែ​ប្រយុទ្ធ Daniel Sturridge និង​ Philippe Coutinho ​ដែល​ទើប​វិល​ពី​របួស​ កាល​ពី​ពេល​ថ្មីៗ​ផង​ដែរ៕

Klopp៖ Liverpool ​​អាច​លើក​​ពាន​ Europa League រដូវ​កាល​​នេះ

Klopp៖ Liverpool ​​អាច​លើក​​ពាន​ Europa League រដូវ​កាល​​នេះ

Klopp៖ Liverpool ​​អាច​លើក​​ពាន​ Europa League រដូវ​កាល​​នេះ

Klopp៖ Liverpool ​​អាច​លើក​​ពាន​ Europa League រដូវ​កាល​​នេះ

Klopp៖ Liverpool ​​អាច​លើក​​ពាន​ Europa League រដូវ​កាល​​នេះ

Klopp៖ Liverpool ​​អាច​លើក​​ពាន​ Europa League រដូវ​កាល​​នេះ

Klopp៖ Liverpool ​​អាច​លើក​​ពាន​ Europa League រដូវ​កាល​​នេះ

Klopp៖ Liverpool ​​អាច​លើក​​ពាន​ Europa League រដូវ​កាល​​នេះ

-ចុចអាន៖ Klopp ​សុំ​ឲ្យ​​ Fans Liverpool អត់ធ្មត់​ ​​ដើម្បី​​ទទួល​ជោគជ័យ​​វិញ

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ goal