សម្តេច ហ៊ុន សែន ​តំឡើង​ប្រាក់​ខែ​កីឡាករ​ជម្រើស​ជាតិ​ជិត​៣​ដង​នៅ​ឆ្នាំ​២០១៥

សម្តេច ហ៊ុន សែន ​តំឡើង​ប្រាក់​ខែ​កីឡាករ​ជម្រើស​ជាតិ​ជិត​៣​ដង​នៅ​ឆ្នាំ​២០១៥

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា សម្ដេច​តេជោ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​នៅ​ឆ្នាំ​២០១៥​កន្លង​ទៅ ​បាន​តំឡើង​ប្រាក់​ឧបត្ថម្ភ ប្រាក់​អាហារ​រូបត្ថម្ភ ​ដល់​ក្រុម​ជម្រើស​ជាតិ​រហូត​ដល់​ទៅ​ជិត​៥០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​ច្រើន​ជាង​មុន​៣​ដង បើ​ធៀប​ឆ្នាំ​មុន​ៗ។

 

សម្តេច ហ៊ុន សែន ​តំឡើង​ប្រាក់​ខែ​កីឡាករ​ជម្រើស​ជាតិ​ជិត​៣​ដង​នៅ​ឆ្នាំ​២០១៥សម្តេច ហ៊ុន សែន ​តំឡើង​ប្រាក់​ខែ​កីឡាករ​ជម្រើស​ជាតិ​ជិត​៣​ដង​នៅ​ឆ្នាំ​២០១៥

 

​ឯកឧត្តម ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ថ្លែង​សុន្ទរកថា​ក្នុង​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​២០១៦​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​​នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ ខែ​កុម្ភៈ នេះ​ថា ឆ្នាំ​២០១៥ ​សម្រាប់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​អាច​វាយ​តម្លៃ​បាន​ថា ​ជា​ឆ្នាំ​នៃ​របត់​ថ្មី នៃ​វិស័យ​កីឡា​ជាតិ ពីព្រោះ​វា​ជា​ឆ្នាំ​មាន​ការ​ប្រែប្រួល​ខ្លាំង លើ​ការ​គាំទ្រ ​ការ​ចូល​រួម​លើក​ទឹក​ចិត្ត ​និង​ការ​រីក​ចម្រើន​ផ្នែក​បច្ចេកទេស នៃ​កីឡា​បាល់ទាត់ ​កីឡា​ប៉េតង់ ​និង​កីឡា​រ៉ូវីណាម​ដែល​បាន​ដណ្ដើម​យក​មេដាយ​មាស​ពិភព​លោក​ជា​ដើម។ មួយ​វិញ​ទៀត​អ្វី​ដែល​កាន់​តែ​អស្ចារ្យ​បំផុត​សម្រាប់​ឆ្នាំ​២០១៥​នេះ​គឺ​សម្ដេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ​និង​ប្រធានាធិបតី​ចិន ​បាន​ផ្ដល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ការ​ចុះ​ហត្ថលេខា ​​​សាងសង់​កីឡដ្ឋាន​មរតក​តេជោ​ក្នុង​ទឹក​ប្រាក់​ប្រមាណ​ជា​១៥០​លាន​ដុល្លារ​អាមេរិក ​ដើម្បី​ត្រៀម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​កីឡាករ ស៊ីហ្គេម ​ឆ្នាំ​២០២៣។

 

ក្នុង​សុន្ទរកថា​​បន្ថែម​ថា ពិសេស​ជាង​នេះ​ទៅ​ទៀត​កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ​នោះ ​សម្ដេច ហ៊ុន សែន ​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​ជម្រើស​ជាតិ​ទាំង​អស់​ឱ្យ​កាន់​តែ​ព្យាយាម​ហ្វឹកហាត់​បន្ថែម​ទៀត ​ក៏​បាន​តំឡើង​ប្រាក់​ឧបត្ថម្ភ ប្រាក់​អាហារ​រូបត្ថម្ភ ​ដល់​ក្រុម​ជម្រើស​ជាតិ​រហូត​ដល់​ទៅ​ជិត​៥០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​ច្រើន​ជាង​មុន​៣​ដង បើ​ធៀប​ឆ្នាំ​មុន​ៗ៕

 

អត្ថបទ៖ មុន្នី រម្យ