ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

មណ្ឌលគិរី៖ ​បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ​ខណៈកំពុងដេកក្នុងអង្រឹងក្រោមផ្ទះ ​ត្រូវជនមិនស្គាល់មុខលបបាញ់ចំនួន​1គ្រាប់ចំក្បាលពីខាងក្រោយ ។ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា ​ហេតុការណ៍នេះបានកើតឡើងនៅ​វេលា9:26នាទីយប់ថ្ងៃទី17 ​កុម្ភៈ 2016 ​ស្ថិតក្នុងភូមិក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ។

ជនរងគ្រោះមានឈ្មោះ​ ផ្លាល ព្យុ ភេទប្រុស ​អាយុ27ឆ្នាំជាជនជាតិព្នងមានទីលំនៅក្នុង ​ភូមិកើត​ហេតុខាងលើ ។ ចំណែកជនល្មើសរត់​គេចខ្លួនបាត់​(កាំភ្លើងនៅ​មិនទាន់​ដឹង​ជាប្រភេទអ្វីទេព្រោះមិនទាន់​រកឃើញសំបកគ្រាប់)។

នសមត្ថកិច្ចបានដាក់ការសង្ស័យថា​ករណីនេះទំនង​ផ្តើមចេញពី​រឿងគំនុំក្នុងរឿងអ្វីមួយ​និង​​កំពុងធ្វើការស្រាវជ្រាវរកជនដៃដល់​ដើម្បីយកមកផ្ដទ្ទាទោសតាមផ្លូវច្បាប់៕