ឧបករណ៍​មួយ​ដែល​អ្នក​ប្រើ​កាត​ធនាគារ​គួរ​ប្រយ័ត្ន​


ឧបករណ៍​មួយ​ដែល​អ្នក​ប្រើ​កាត​ធនាគារ​គួរ​ប្រយ័ត្ន​

អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​មាន​ភាព​ជឿ​ជាក់​ជា​ខ្លាំង​ទៅ​លើ​សុវត្ថិភាព​របស់​កាត​ធនាគារ​ដែល​អ្នក​កំពុង​ប្រើ ​ប៉ុន្តែ​អ្នក​ប្រហែល​មិន​ទាន់​ដឹង​ទេ​ថា​មាន​ឧបករណ៍​ម្យ៉ាង​ដែល​អាច​លួច​យក​លេខ​សម្ងាត់ ​និង​ទិន្នន័យ​របស់​កាត​អ្នក​ទៅ​ប្រើ​ប្រាស់​បាន​។​
 

ឧបករណ៍​ប្រភេទ​នោះ​ត្រូវ​បាន​គេ​ហៅ​ថា​ Point of Sale (POS) ដែល​មាន​ភ្ជាប់​នូវ​មុខងារ NFC wireless card reader ដែល​វា​អាច​ចាប់​យក​នៅ​រាល់​ទិន្នន័យ​នានា​ដែល​មាន​ក្នុង​កាត​របស់​អ្នក​បាន​ ដោយ​គ្រាន់​តែ​យក​ឧបករណ៍​នេះ​ដាក់​ជិត​កាត​របស់​អ្នក​តែ​ប៉ុណ្ណោះ​។​
 

ឧបករណ៍​មួយ​ដែល​អ្នក​ប្រើ​កាត​ធនាគារ​គួរ​ប្រយ័ត្ន​
 

​ឧបករណ៍​ប្រភេទ​នេះ​ធ្លាប់​មាន​ជន​ខិលខូច​ជា​ច្រើនប្រើ​នៅ​ពាសពេញ​ពិភពលោក​។ ដោយ​ក្នុង​នោះ​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ប្រទេស​អង់គ្លេស​មាន​ការ​ភ្ញាក់​ផ្អើល​មួយ​កើត​ឡើង​ក្នុង​បណ្ដាញ​សង្គម​របស់​ពួក​គេ​ដោយ​ប្រជាពលរដ្ឋ​ម្នាក់​បាន​ប្រទះ​ឃើញ​ជន​ឆ្លៀត​ឱកាស​បាន​ប្រើ​នូវ​ឧបករណ៍​ Point of Sale (POS) ដែល​មាន​ភ្ជាប់​នូវ​មុខងារ NFC ប្រុង​ទាញ​​​យក​​ទិន្នន័យ​ពី​នណារ​ម្នាក់៕
 

ប្រែ​សម្រួល ៖ រដ្ឋ
ប្រភព ៖  telegraph