​ក្រសួង​ធនធានទឹក និង​ឧតុនិយម ជូនដំណឹង​ពី​ស្ថានភាព​អាកាសធាតុ​

ភ្នំពេញ: នៅក្នុង​សេចក្តីជូនដំណឹង របស់ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានអោយដឹងថា ក្នុងពេល​បច្ចុប្បន្ននេះ បាតុភូត El Nino (​ក្តៅ​) បានចាប់ផ្តើម ថយឥទ្ធិពល​បន្តិច​ម្តងៗ​។ បាតុភូត Dipole Model Index នឹង​ចូលមក​ជំនួស ហើយ​រហូតដល់​ចុង ខែកក្កដា ឆ្នាំ​២០១៦ ទើប​បាតុភូត La Nina (​ត្រជាក់​) ចាប់​មាន​ឥទ្ធិពល​វិញ​។

​បាតុភូតធម្មជាតិ​នេះ នឹង​ធ្វើអោយ​អាកាសធាតុ នៅ ព្រះរាជាណាចក្រ​កម្ពុជា មាន​ស្ថានភាព ដូចខាងក្រោម ៖

- នៅ​រដូវប្រាំង ក្នុង​ខែមីនា និង​ខែមេសា ធាតុអាកាស នឹង​ក្តៅ​ហួតហែង​ខ្លាំង បរិមាណ​ទឹកភ្លៀង​កក់​ខែ មាន​ចំនួន​តិចតួច ហើយ​បាតុភូត​ផ្គរ​រន្ទះ ខ្យល់​កន្ត្រាក់ និង​កើតឡើង​ច្រើន​។​

- នៅ​ដើមរដូវ​វស្សា ចាប់ពី​ខែឧសភា ដល់​ខែកក្កដា មាន​ភ្លៀង​តិច មាន​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ កើតឡើង​ច្រើន​។ កូន​រដូវប្រាំង នឹង​កើតមាន ចាប់ពី​ពាក់កណ្តាល​ខែកក្កដា ដល់​ចុងខែ​កក្កដា​។​

- របាយ​ទឹកភ្លៀង នឹង​ចាប់ផ្តើម​ធ្លាក់​ច្រើន ហើយ​រាយប៉ាយ​បានល្អ ចាប់ពី​ពាក់កណ្តាល​រដូវវស្សា រហូតដល់​ចុងរដូវ​វស្សា (​ចាប់ពី​ខែសីហា ដល់ ចុងខែ​វិច្ឆិកា​)៕V​/S

​ក្រសួង​ធនធានទឹក និង​ឧតុនិយម ជូនដំណឹង​ពី​ស្ថានភាព​អាកាសធាតុ​