គណ​:​កម្ម​ការ​ទី​៤ រដ្ឋសភា ជួប​ដោះស្រាយ​បញ្ហា​មួយចំនួន ជាមួយ​រដ្ឋបាល ខេត្តបន្ទាយមានជ័យ​

បន្ទាយមានជ័យ:  គណ​:​កម្ម​ការ​ទី​៤ ឬ គណ​:​កម្ម​ការ​មហាផ្ទៃ ការពារជាតិ និង​មុខងារសាធារណ​: រដ្ឋសភា បានមក​ជួបពិភាក្សា​ការងារ និង​ដោះស្រាយ​បញ្ហា​មួយចំនួន ជាមួយ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ក្នុង​កិច្ចប្រជុំ​មួយ កាលពី​ថ្ងៃទី​១៧ ខែកុម្ភ​: ឆ្នាំ​២០១៦ នៅ​សាលាខេត្ត​។​
 
​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ បានអោយដឹងថា​: ខេត្ត​មាន​ផ្ទៃដី ៦.៦៧៩ គីឡូម៉ែត្រ​ក្រឡា មានស្រុក ក្រុង ៩ មាន​៦៥​ឃុំ សង្កាត់ ៦៥៦​ភូមិ ពលរដ្ឋ ៧៣៥.៨៦៥​នាក់ ក្នុងនោះ​៨០​ភាគរយ ប្រកប​របរ​ពាក់ព័ន្ធ​កសិកម្ម និង​មន្ត្រី បុគ្គលិក​រដ្ឋ ៧.៩៥៤​នាក់​។ មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ថៃ ១៥៣ គ​.​ម ។ លោក​បាន​លើក​ពី​ស្ថានភាព សក្តានុពល​ខេត្ត ដូចជា​មាន​ច្រកទ្វារព្រំដែន​អន្តរជាតិ និង​តំបន់​៣ ច្រករបៀង​ជាង ៦០ កន្លែង ។​
   
​ក្នុង​របាយការណ៍​រប​ស់​ខ្លួន  លោក​គោ​ស៊ុំ សារឿ​ត បានលើកឡើង​ពី​ការងារ​អភិវឌ្ឍន៍​ខេត្ត ការ​បង្កបង្កើនផល ពី​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណ​: និង​របៀបរៀបរយ​ស​ង្គ​ម ក្នុងនោះ​កងកម្លាំង​គ្រប់​ប្រភេទ បាន​សហការ​ប្រមូលផ្តុំ វិធានការ​ជំនាញ បង្ក​ទប់ស្កាត់ បង្ក្រាប​បទល្មើស បាតុកម្ម​នានា​។ លើក​ពី​កំណែទម្រង់រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ផ្តោតលើ​ការពង្រឹង និង​គាំទ្រ​ចំពោះ​រដ្ឋបាល​ថ្នាក់​ខេត្ត ក្រុង​ស្រុក​និង​ឃុំ​សង្កាត់​។ អនុវត្ត​នូវ​សេចក្តីប្រកាស​អន្តរក្រសួង​លេខ​៦៧៤៤ ចុះ​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០១៥ របស់​ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី​ការកែលម្អ​សេវា​រដ្ឋបាល ថ្នាក់ក្រោម​ជាតិ ការរៀបចំ​និង​ការប្រព្រឹត្តទៅ នៃ​ការិយាល័យ​ច្រកចេញចូល​តែមួយ បាន​អនុវត្ត​នៅ​ក្រុង​ប៉ោយប៉ែត និង​ក្រុង​សិរីសោភ័ណ​។ ការរៀបចំ​វេទិកាសាធារណ​: ពិគ្រោះ​យោបល់​ក្រុមប្រឹក្សា​ខេត្ត ស្រុក ក្រុង ព្រមទាំង​ការងារ​ជាច្រើន​ទៀត  ដូចជា ការដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី ជាដើម​។  
   
​លោក ហ៊ុន ណេង ប្រធាន​គណ​:​កម្ម​ការ​ទី​៤ រដ្ឋសភា បាន​និយាយថា​: ជំនួប​នេះ​មិនមែនជា​ការត្រួតពិនិត្យ វាយតម្លៃ រិ​:​គន់ ស្តីបន្ទោស និង​ចាត់វិធានការ​អ្វី លើ​សមត្ថ​កិច្ចការងារ​របស់ រដ្ឋបាលខេត្ត​ទេ​។ តែ​ជាការ​ផ្លាស់ប្តូរ​បទពិសោធ​ន៍ គំនិត យោបល់ និង​ជួយ​គ្នា​ដោះស្រាយ បញ្ហា​សេសសល់​។​
   
​លោក ហ៊ុន ណេង ក៏បាន​ថ្លែង​កោតសរសើរ​ចំពោះ​ការខិតខំ និង​សម្រេច​លទ្ធផល​ល្អ លើ​ច្រើន​វិស័យ​ក្នុង​ខេត្ត របស់​រដ្ឋបាលខេត្ត និង​អ្នកពាក់ព័ន្ធ ក្នុងនោះ​លោក​ក៏​សាទរ​ចំពោះ​សមាជិក​ក្រុមប្រឹក្សា មកពី​៣​គណបក្ស ចេះ​ធ្វើការ​ជាមួយគ្នា ដោយ​មិន​បង្ក​ការឈឺ​ក្បាល​ដល់​ថ្នាក់លើ​។​
 
​ចុងក្រោយ លោក​ប្រធាន​ផ្តាំ​ផ្ញើអោយ​រដ្ឋបាលខេត្ត បន្ត​អនុវត្ត​ប្រកបដោយ​ការទទួលខុសត្រូវ លើ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​: ទី​១-​ថែរក្សា ការពារ​ស្ថិរភាព​នយោបាយ សន្តិភាព សន្តិសុខ​ជូន​ពលរដ្ឋ ។ ទី​២-​បន្ត​ធ្វើអោយ​ប្រសើរឡើង ជីវភាព​ពលរដ្ឋ ពិសេស​ពឹង​លើ​វិស័យ​កសិកម្ម​។ ទី​៣-​កាត់បន្ថយ​ភាពក្រីក្រ ជួយ​ដោះស្រាយ​បញ្ហា​នានា ជូន​ពលរដ្ឋ និង​ទី​៤-​ផ្តល់​សេវាសាធារណ​: សេវា​រដ្ឋបាល ជូន​ពលរដ្ឋ​អោយរ​ហ័ស ល្អ រលូន​៕V/S

គណ​:​កម្ម​ការ​ទី​៤ រដ្ឋសភា ជួប​ដោះស្រាយ​បញ្ហា​មួយចំនួន ជាមួយ​រដ្ឋបាល ខេត្តបន្ទាយមានជ័យ​

គណ​:​កម្ម​ការ​ទី​៤ រដ្ឋសភា ជួប​ដោះស្រាយ​បញ្ហា​មួយចំនួន ជាមួយ​រដ្ឋបាល ខេត្តបន្ទាយមានជ័យ​

គណ​:​កម្ម​ការ​ទី​៤ រដ្ឋសភា ជួប​ដោះស្រាយ​បញ្ហា​មួយចំនួន ជាមួយ​រដ្ឋបាល ខេត្តបន្ទាយមានជ័យ​

គណ​:​កម្ម​ការ​ទី​៤ រដ្ឋសភា ជួប​ដោះស្រាយ​បញ្ហា​មួយចំនួន ជាមួយ​រដ្ឋបាល ខេត្តបន្ទាយមានជ័យ​