ការប្រកួត​វគ្គ​ជម្រុះ​តាម​តំបន់ Tiger Street Football Festival 2016 បាន​បើក​ការប្រកួត​លើកដំបូង​នៅ​ឆ្នេរ​អូរ​ឈើទាល​ខេត្ត​ព្រះសីហនុ​

ព្រះសីហនុ: ព្រឹត្តិការណ៍ Tiger Street Football  Festival 2016​បាន​វិល​ត្រឡប់មក​កម្ពុជា​ហើយ​ក្នុង​រដូវ​កាល ទី​បួន​នេះ​។​ការប្រកួត​វគ្គ​ជម្រុះ​តាម​តំបន់​បាន​ចាប់​បើក​ការប្រកួត​ជា​លើកដំបូង​នៅ ឆ្នេរ​អូរ​ឈើទាល ក្នុង​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី ១៣ ដល់ ១៤ ខែកុម្ភៈ​នេះ ដោយមាន​ការចូលរួម​ពី​ក្រុមបាល់ទាត់  ចំនួន ៤៦ ក្រុម សរុប​កីឡាករ ៣២២ នាក់ ដើម្បី​ប្រកួត​ដណ្តើម​កៅអី​សម្រាប់​ចូល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​កម្មវិធី Tiger Street Football  Festival 2016 នៅ​រាជធានី​ភ្នំពេញ​។​

​ក្រោយពី​ការប្រកួត​យ៉ាង​ស្វិតស្វាញ​រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា  គេ​បាន​រកឃើញ​ក្រុម​ជើងឯក ចំនួន  5 ក្រុម​នៅ​ខេត្ត​ព្រះសីហនុ​ដែល​ត្រូវ​ចូល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃទី ១៣ ខែមីនា នៅ​រាជធានី​ភ្នំពេញ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ខាងមុខ​សាល​មហោស្រព ដើម្បី​ឈានទៅ​ដណ្តើម​ជើងឯក​រួមជាមួយ​ទឹកប្រាក់ 10,000 ដុល្លារ ។ ក្រុម​ដែល​បានឈ្នះ​ការប្រកួត​ជម្រុះ​នៅ​ខេត្ត​ព្រះសីហនុ រួមមាន​ក្រុម យុវជន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ A ដែលជា​ក្រុម​ជាប់​ជ័យលាភី​លេខ ១ បានទទួល​រង្វាន់​ជា​ប្រាក់ 1,500 ដុល្លារ  ក្រុម Villa Vedici ដែលជា​ក្រុម​ជាប់​ជ័យលាភី​លេខ ២ បានទទួល​រង្វាន់​ជា​ប្រាក់ 1,000​ដុល្លារ ក្រុម HURRICANE ដែលជា​ក្រុម​ជាប់​ជ័យលាភី​លេខ ៣ បានទទួល​រង្វាន់​ជា​ប្រាក់ 500 ដុល្លារ និង​ក្រុម កំពង់ផែ​ស្វ័យ​ត A ដែលជា​ក្រុម​ជាប់​ជ័យលាភី​លេខ ៤ បានទទួល​រង្វាន់​ជា​ប្រាក់ 200 ដុល្លារ​។ និង​ក្រុម​ជ័យលាភី​លេខ ៥ គឺ Vatanak Vichea School A ។​

​ក្រៅពីនេះ មាន​សកម្ម​ភាពសប្បាយ​រីករាយ​ជាច្រើន​នៅលើ​ទីលាន​និង​ក្រៅ​ទីលាន​ដូចជា​ការសំដែង​ក្បាច់​រាំ​ពី​ក្រុម​នារី​រាំ​ដ៏​ស្រស់ស្អាត កន្លែង​លេង​ហ្គេម​កំសាន្ត ការដាក់​តាំង​លក់​សំភារ​:​ទាក់ទង​នឹង​កីឡា មាន​លក់​ជូន​ពិសេស​សំរាប់​ការ​ជាវ​ផលិតផល​ស្រា​បៀរ Tiger មានការ​ប្រគំ​តន្ត្រី​ចូលរួម​សំដែង​ដោយ​តារា​ល្បីៗ​ដូចជា កញ្ញា ឱក សុគន្ធ​កញ្ញា ខេ​ម  ពេជ្រ​សោភា ណុប បញ្ញា​រិ​ទ្ធ អ៊ី​វ៉ា ទេព បូ​ព្រឹក្ស នី​រតនា និង វង្ស ដា​រ៉ា​រតនា ហើយនឹង​មានកម្ម​វិធី​ពិសេស​ជាច្រើន​ទៀត​ដែល​ញុំ​ា​ង​អោយ​ព្រឹត្តិការណ៍​នេះ​កាន់តែ​ជក់ចិត្ត និង​ដក់​ជាប់​អារម្មណ៍​ដល់​អ្នកទស្សនា​។​

​សំរាប់​ការបើក​ការប្រកួត​បាល់ទាត់ Tiger Street Football  Festival 2016 នៅ​ឆ្នេរ​អូរ​ឈើទាល​ខេត្ត​ព្រះសីហនុ​នេះ យើង​ទទួលបាន​អ្នកគាំទ្រ​ចួ​ល​រួម​យ៉ាងច្រើន​កុះករ​នៅ​ជុំវិញ​បរិវេណ​ទីលាន​ប្រកួត និង​មាន​អ្នកចូលរួម​ទស្សនាការ​ប្រគុំ​តន្ត្រី​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ ជាច្រើន​ពាន់​នាក់​ក្នុង​រយៈពេល​២​ថ្ងៃ​ពេញ​កន្លងទៅនេះ​។​

​ការប្រកួត​ជម្រុះ​ក្នុង​កម្មវិធី Tiger Street Football Festival នឹងធ្វើ​ឡើង​នៅ​មណ្ឌល​បន្ទាប់​ទៀត​គឺៈ នៅ​ខេត្តកំពង់ចាម  ថ្ងៃទី ២០ - ២១ ខែមីនា នៅខាងមុខ​សាលា​គរុកោសល្យ​ខេត្ត​។

​ដូច្នេះ​សូមកុំ​ភ្លេច​ចូលរួម​ទស្សនាការ​ប្រកួត​ជម្រុះ​នៅ​ខេត្តកំពង់ចាម​ឲ្យ​បាន​ច្រើន​កុះករ​។​

​ស្តែងចេញ​នូវ​ភាព​អស្ចារ្យ ដណ្តើម​យកក្តី​សុ​បិ​ន្ត​អ្នក ជាមួយ Tiger Street Football Festival 2016

​ពិសា​ដោយ​ការទទួលខុសត្រូវ​

ការប្រកួត​វគ្គ​ជម្រុះ​តាម​តំបន់ Tiger Street Football Festival 2016 បាន​បើក​ការប្រកួត​លើកដំបូង​នៅ​ឆ្នេរ​អូរ​ឈើទាល​ខេត្ត​ព្រះសីហនុ​