ខឹង​កូន​ប្រដៅ​កូន មិន​ស្តាប់ ផឹកថ្នាំ​បាញ់​ស្មៅ​សម្លាប់ខ្លួន​

កំពង់ស្ពឺ:  នាយទាហាន​សាលា​ហ្វឹកហ្វឺន​ទី​៣​ម្នាក់ ខឹង​និយាយ​ប្រដៅ​កូន​មិន​ស្តាប់ បាន​ផឹកថ្នាំបាញ់​ស្មៅ​សម្លាប់ខ្លួន​។​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលាម៉ោង​៥​ព្រឹក​ថ្ងៃទី​១៨​ខែកុម្ភៈ ឆ្នាំ​២០១៦​ស្ថិតក្នុង​ភូមិ​ទី​១ ហៅ​ដី​អំបិល ឃុំត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​

​បើតាម​សម្ដី​ស្ត្រី​ឈ្មោះ មាន ស្រីមុំ អាយុ​៣៤​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ឃុំ​-កើតហេតុ​ខាង​បាន​និយាយថា​ឪពុក​របស់គាត់​ឈ្មោះ​ចេង​មាន អាយុ​៥៨​ឆ្នាំ​រស់នៅ​ភូមិព្រែក​គង ឃុំ​ធ្វាំ​ង ស្រុក​មុខកំពូល ខេត្តកណ្ដាល មុខរបរ ជា​នាយទាហានរង​នៅសាលា​ហ្វឹកហ្វឺន​ទី​៣​ដែលមាន​ទីតាំង​ភូមិ​ទី​១​ហៅ​ដី​អំបិល ឃុំ​ត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​

​ប្រភព​ដដែល​បាន​បន្ដទៀតថា​នៅ​ព្រឹក​ថ្ងៃទី​១៨​ខែ​ក​ម្ភះ​ឆ្នាំ​២០១៦​ដោយ​គាត់​ឆ្ងល់​ថា​នៅព្រឹក​នេះ​ហេតុអ្វី​បានជា​ឪពុក​គាត់​ក្រ​ងឺ​ម​ពីស​ម្រា​ន​គាត់​បាន​ដើ​ទៅ​ហៅ​ស្រាបតែគាត់​ឃើញ​ឪពុក​គាត់​បែកពពុះមាត់​ទើប​គាត់​ហៅ​រថយន្ត​របស់​អង្គភាព​ដឹកយកមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ​ដើម្បី​ជួយសង្គ្រោះ​។ បច្ចុប្បន្នជនរងគ្រោះ នៅ​មិនទាន់​ដឹងខ្លួន​នៅឡើយ​ទេ កំពុង​ស្ថិតនៅ​បន្ទប់​សង្គ្រោះ​៕​