នី មុន្នីនាថ គូ​ដណ្តឹង​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​

Doliprane TVC

​តារា​សម្តែង​រូប​ស្រស់ នី មុន្នីនាថ ត្រូវបាន​លោក សូ​ឡាំង ជា​គូ​ដណ្តឹង​ធ្វើអោយ​ភ្ញាក់ផ្អើល ដោយ​លោក​បាន​មកលេង​នាង​នៅ​ស្រុក​ខ្មែរ​ស្ងាត់ៗ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ។ មានការ​បង្ហើប​ថា ការចុះ មក​ស្រុក​ខ្មែរ​របស់លោក សូ​ឡាំង លើក​នេះ គឺ​មក​គិតគូរ​រឿង​រៀបការ​រវាង​លោក និង នី មុន្នីនាថ ។​

នី មុន្នីនាថ គូ​ដណ្តឹង​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​

​ទាក់ទង​ជាមួយ​រឿងនេះ ម្តាយ នី មុន្នីនាថ បាន​អះអាងថា អនាគត​កូនប្រសារ​របស់​អ្នកស្រី ពិតជា​បានមក​លេង​ស្រុក​ខ្មែរ​ពិតមែន ។ ប៉ុន្តែ​យ៉ាងណា​អ្នកស្រី​បាន​អះអាងថា មិនទាន់បាន​និយាយ គ្នា​ពី​រឿង​មង្គលការ​នោះ នៅឡើយ​ទេ ។ ជាមួយគ្នានេះ អ្នកស្រី​សុំ​មិន​និយាយ​អ្វី​ច្រើន​ពី​រឿងនេះ ។

នី មុន្នីនាថ គូ​ដណ្តឹង​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​

មានការ​បង្ហើប​ពី​ប្រភព ដែល​ជិតស្និត​ជាមួយ​គ្រួសារ នី មុន្នីនាថ ថា សព្វថ្ងៃ​សំណុំ​ឯកសារ​របស់ តារា​សម្តែង នី មុន្នីនាថ កំពុងដំនើរការ ប្រសិនបើ​ទទួលបាន​លទ្ធផល​ល្អ​ពេលណា មង្គលការ​របស់តារា​រូបនេះ និង លេច​ជា​រូបរាង​ភ្លាម ។​

នី មុន្នីនាថ គូ​ដណ្តឹង​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​

អ្វីដែល​គេ​កត់សំគាល់​នោះ ទោះបីជា​មានការ​មមាញឹក​ជាមួយនិង​ការសម្តែង​យ៉ាងណាក្តី នី មុន្នីនាថ ក៏​មិន​ភ្លេច​ចំណាយ​ពេលវេលា​ជាមួយ​អនាគត​ស្វាមី​របស់​នាង ដែល​ខំ​ជិៈ​យន្តហោះ​មកលេង​នាង​ដល់​ស្រុក​ខ្មែរ ។ មានការ​និយាយថា នី មុន្នីនាថ ក៏បាន​ទទួល​អំណោយ​យ៉ាង​ពេញចិត្ត​ពី​សំណាក់​លោក សូ​ឡាំង នៅ ក្នុង​ឪ​កាស ដែល​លោក​បាន​ចុះមក​ស្រុក​ខ្មែរ ។

នី មុន្នីនាថ គូ​ដណ្តឹង​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​

ម្តាយ​របស់ នី មុន្នីនាថ បាន​និយាយថា សព្វថ្ងៃ កូនស្រី របស់​អ្នកស្រី​មានការ​ងារ​រវល់​ខ្លាំង ទាំង​ការសម្តែង និង ធ្វើជា​ពិធី​ការិនី​តាម​បណ្តារ​ខេត្ត​នានា ។​ ​ពេលនេះ​នាង​កំពុង​ជាប់​ថត​រឿង​«​ភ្លើង​ស្នេ​ហ៏​ភ្លើង​ឫស្យា​»​អោយ​ស្ថានីយទូរទស្សន៍​ប៉ុ​ស្តិ​លេខ ៥ ។ ក្រៅពីនេះ នាង​នៅមាន គម្រោង​ថត​រឿង​ដុំ​ប្រមាណ​ពីរ​រឿង​បន្ថែមទៀត ។ នី មុន្នីនាថ កំពុង​សម្រុក​ធ្វើ​ការងារ​មុន និង បញ្ចប់​អាជីព​នេះ ៕​ចេ​នី​

នី មុន្នីនាថ គូ​ដណ្តឹង​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​នី មុន្នីនាថ គូ​ដណ្តឹង​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​នី មុន្នីនាថ គូ​ដណ្តឹង​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​នី មុន្នីនាថ គូ​ដណ្តឹង​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​នី មុន្នីនាថ គូ​ដណ្តឹង​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​នី មុន្នីនាថ គូ​ដណ្តឹង​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​នី មុន្នីនាថ គូ​ដណ្តឹង​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​នី មុន្នីនាថ គូ​ដណ្តឹង​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​នី មុន្នីនាថ គូ​ដណ្តឹង​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​