តារា​បង្ហាញ​ម៉ូដ​ហុងកុង Mandy សង្ស័យ​មាន​ផ្ទៃពោះ​កូន​ទី ២

Doliprane TVC

​តាម​ប្រភពព័ត៌មាន China Times តៃវ៉ាន់ និង កាសែត Apple daily ហុងកុង​បាន​ឲ្យ​ដឹងថា លោក ចូ​វ ជូ​ហួរ ជា​ពាណិជ្ជករ​នៅ​ទីក្រុង​ម៉ា​កាវ ដែលមាន​ប្រពន្ធ​កូន​រៀបការ​ត្រឹមត្រូវ បាន​ទៅ​លួច​ទាក់ទង​ស្នេហា​ជា មួយ​នឹង​តារា​បង្ហាញ​ម៉ូដ​ហុងកុង​នាង លីវ ពី​លី ហៅ (Mandy Lieu) ហើយ​នៅ​ទីបំផុត​បានធ្វើ​ឲ្យ​ប្រពន្ធដើម គឺ​អ្នក ស្រី ឈើ​ន ហ៊ុយ​លីង ក្អួត​ឈាម​ឈឺចាប់ និង សុំ​លែងលះ ។ សូម​តាមដាន​សាច់រឿង​ដូចខាងក្រោម​នេះ​៖

តារា​បង្ហាញ​ម៉ូដ​ហុងកុង Mandy សង្ស័យ​មាន​ផ្ទៃពោះ​កូន​ទី ២

​កាលពី​ខែឧសភា ឆ្នាំ ២០១៥ នាង លីវ ពី​លី បាន​សម្រាល​បានកូន​ស្រី​មួយ​ដែលជា​ចំណងដៃ​រវាង​នាង និង លោក ចូ​វ ។ ក្រោយពេល​សម្រាលកូន​រួច គឺ​ភាគច្រើន​នាង​តែងតែ​ទៅ​រស់នៅ​ប្រទេស​អង់គ្លេស តែ​អ្វីដែល គេ​មិន​នឹកស្មាន​ដល់​នោះ គឺ​កាលពីពេល​ថ្មីៗ​នេះ​ស្រាប់តែ​នាង​ត្រឡប់មក​ហុងកុង​ដោយ​មិនបាន​ប្រកាសប្រាប់​ជា មុន ហើយ​បន្ទាប់មក​លោក ចូ​វ ក៏បាន​បង្ហោះ​រូបថត​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ពេល​ដឹក​ដៃ និង បណ្តើរគ្នា​យ៉ាង​ស្និ​ទ្ន​ស្នាល ចេញពី​អាកាសយានដ្ឋាន ។ ទង្វើរ​បែបនេះ គឺ​មិនអាច​ឲ្យ​ប្រពន្ធដើម​ទទួលយក​បានឡើយ ហើយ​នៅ​ទីបំផុត​មានតែ ការ​លែងលះគ្នា​ប៉ុណ្ណោះ​ទើប​ចប់​រឿង ។ ប៉ុន្តែ​ក្រុមគ្រួសារ​ខាង​ប្រុស​នៅតែ​គាំទ្រ​ប្រពន្ធដើម​ដដែល ហើយ​ប​ដិ សេធ​ដាច់ខាត​មិន​ព្រម​ឲ្យ​ប្រពន្ធចុង​ចូល​នៅក្នុង​ផ្ទះ​ឡើយ ។

សម្រាប់​លោក ចូ​វ វិញ​នៅតែ​ការពារ​នាង លីវ ពី​លី ព្រមទាំង​លេចឮ​ព័ត៌មាន​ថា នាង​មាន​ផ្ទៃពោះ​កូន ទី ២ ទៀតផង ។ ប៉ុន្តែ​បើតាម​ការចុះផ្សាយ​រូបថត​ជាច្រើន​សន្លឹក​នៅក្នុង​កាសែត Apple Daily ហុងកុង​ក្នុងពេល ដែល​លោ​កចូវ​នាំ​ប្រពន្ធចុង និង កូនស្រី​ទៅ​លំហែរ​កាយ​នៅ​ឆ្នេរសមុទ្រ​ប៉ា​តា​យ៉ា ប្រទេស​ថៃ នោះ គឺ​នាង លីវ ពី​លី បាន​ស្លៀក​ឈុត​ប៊ី​គី​នី ដែល​មើលទៅ​ទំនងជា​មិនទាន់មាន​គ៌​ភ​នោះទេ ។​

តារា​បង្ហាញ​ម៉ូដ​ហុងកុង Mandy សង្ស័យ​មាន​ផ្ទៃពោះ​កូន​ទី ២

​ប្រវត្តិ​សង្ខេប​របស់​នាង លីវ ពី​លី (Mandy Lieu)

​នាង លីវ ពី​លី ហៅ (Mandy Lieu) កើត​នៅ​ថ្ងៃទី ២០ ខែមីនា ឆ្នាំ ១៩៨៥ នៅក្នុង​រដ្ឋ Perak ប្រទេស ម៉ាឡេស៊ី ។ នាង​ជា​កូនកាត់​ដោយ​ឪពុក​ជា​ជនជាតិ​អាមេរិក​ស្បែ​កស តែ​បាត់​ដំណឹង​តាំងពី​ពេល​នាង​នៅក្នុង​ផ្ទៃ ម្តា​យមក​ម្លេះ ហើយ​ម្តាយ​របស់​នាង​ជា​ជន​ជាតិចិន​រស់នៅ​ប្រទេស​ម៉ាឡេស៊ី ។ ពេល​អាយុ ៨ ឆ្នាំ​នាង​តាម​ម្តាយ ផ្លាស់​មក​រស់នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ។ នៅ​ទីក្រុង​មួយ​នេះ​នាង​រៀន​បណ្តើរ និង ហ្វឹកហាត់​ផ្នែក​បង្ហាញ​ម៉ូដ​បណ្តើរ ។ ឆ្នាំ ២០០៣ នៅពេល​មាន​អាយុ ១៧ ឆ្នាំ​នាង​បាន​បោះបង់​ការសិក្សា និង មក​ប្រកប​អាជីព​ជាតា​រា​បង្ហាញ​ម៉ូដ នៅ​ហុងកុង ។ នាង​ធ្លាប់បាន​ថត​ស្ព​ត​ពាណិជ្ជកម្ម​ជាច្រើន ជាពិសេស​នាង​ចេះ​និយាយ ៥ ភាសារ​យ៉ាង​ស្ទាត់ជំនាញ ដូចជា​ភាសា​ម៉ា​ឡេ​, ចិន​កន្តាំង​, ចិន​កុក​ងឺ​, អង់គ្លេស និង ជប៉ុន ។​

តារា​បង្ហាញ​ម៉ូដ​ហុងកុង Mandy សង្ស័យ​មាន​ផ្ទៃពោះ​កូន​ទី ២

​នាង​ធ្លាប់មាន​ទំនាក់ទំនង​ស្នេហា​យ៉ាង​ស្អិតល្មួត​ជាមួយនឹង​លោក ឈើ​ន ប៉ៃ​លីន សិល្បៈករ​តៃវ៉ាន់​អស់ រយៈពេល ៣ ឆ្នាំ ហើយ​នៅ​ឆ្នាំ ២០១១ បែកបាក់​គ្នា ។ បន្ទាប់មក​នាង​បាន​សារភាពថា មាន​ទំនាក់ទំនង​ជាមួយ កូនប្រុស​លោក​សេដ្ឋី លី កា​ស៊ីង តែ​ត្រូវបាន​ក្រុមគ្រួសារ​ត្រកូល លី ប្រកាស​បដិសេធ ។ ក្រោយមកទៀត គឺ​នៅ​ខៃ​សីហា ឆ្នាំ ២០១៤ នាង​បានប្រកាស​នៅក្នុង​បណ្តាញ​ហ្វេ​ស​ប៊ុ​កថា នាង​កំពុង​តែមាន​ទំនាក់ទំនង​ស្នេហា ជាមួយនឹង​ពាណិជ្ជករ​ទីក្រុង​ម៉ា​កាវ គឺ​លោក ចូ​វ​ជូ​ហួរ និង នៅ​ថ្ងៃទី​ ​២០ ខែឧសភា ឆ្នាំ ២០១៥ សម្រាល បានកូន​ស្រី​មួយ​ជា​ចំណងដៃ​រវាង​នាង និង​លោក ចូ​វ ជូ​ហួរ ៕ គ ឡេង​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​
​ ​
តារា​បង្ហាញ​ម៉ូដ​ហុងកុង Mandy សង្ស័យ​មាន​ផ្ទៃពោះ​កូន​ទី ២ តារា​បង្ហាញ​ម៉ូដ​ហុងកុង Mandy សង្ស័យ​មាន​ផ្ទៃពោះ​កូន​ទី ២ តារា​បង្ហាញ​ម៉ូដ​ហុងកុង Mandy សង្ស័យ​មាន​ផ្ទៃពោះ​កូន​ទី ២