ពាក់ចិញ្ចៀន​តឹងណែន​រហូត​ហើមដៃ ​ដោះមិន​ចេញត្រូវ​ធ្វើដូចម្ដេច? ​(មានវីដេអូ)

ចង់ដឹង​ពីរបៀប​ដើម្បី​អាច​ដោះចិញ្ចៀន​ពីម្រាមដៃ​ហើម​ដែរឬទេ? ​នេះជា​ល្បិច​របស់​អ្នកវិជ្ជា​សាស្ត្រ​ ដែល​លាក់​បាំង​ពីអ្នក ​តែវាអាច​ជួយ​សង្គ្រោះ​ម្រាមដៃ​ និងចិញ្ចៀន​អាពាហ៍​ពិពាហ៍​របស់អ្នក​បានយ៉ាង​ងាយ។ ​នេះគឺជា​ការ​រងរបួស​មួយ ​ជាទូទៅ​នៅលើ​ពិភព​លោក ​គឺការរ​បួសដៃ។

ជាធម្មតា, ស្ថានភាពពីមួយថ្ងៃទៅមួយថ្ងៃ, បញ្ហាម្រាមដៃ, ការវះដៃជ្រៅៗ, ការកាត់ម្រាមដៃ ​ឬការកាច់​ម្រាមដៃ​របស់អ្នក​ គឺនាំឲ្យ​អ្នកមាន​អារម្មណ៍​តានតឹង​ខ្លាំងណាស់។

ពាក់ចិញ្ចៀន​តឹងណែន​រហូត​ហើមដៃ ​ដោះមិន​ចេញត្រូវ​ធ្វើដូចម្ដេច? ​(មានវីដេអូ)
ហើយជាពិសេស ​ប្រសិន​បើអ្នក​ពាក់ចិញ្ចៀន​អាពាហ៍​ពិពាហ៍​ជាមួយ​គូរស្នេហ៍​របស់អ្នក ​នៅក្នុង​រយៈពេល​យូរនោះ​ អ្នកនឹង​ជួយ​បញ្ហា​អាក្រក់​ជាក់​ជាមិន​ខាន​ឡើយ។ ​ក្នុងរយៈ​ពេលពី​មួយឆ្នាំ​ ទៅមួយឆ្នាំ ​រាងកាយ​របស់អ្នក​នឹងរីក​លូតលាស់ ​តែចិញ្ចៀន​របស់អ្នក​មិនបាន​រីកធំតាម​រាងកាយ​របស់​អ្នកទេ។

នៅលើពិភពលោកយើងនេះ មានមនុស្សច្រើនណាស់ដែលធ្លាប់ជួបជាមួយនឹងបញ្ហាដ៏លំបាកនេះ។ ​ជាទូទៅ ​នៅពេល​ដែល​ពួកគេ​ដោះចិញ្ចៀន​ដែលតឹង​ណែនពី​ម្រាមដៃ​មិនរួច ​ឬរហូត​ដល់ហើម​ដៃកាន់​តែធំនោះ ​ពួកគេ​មានតែ​សម្រេច​កាត់​ចិញ្ចៀន​ចេញពី​ដៃរបស់គេ ​នេះដំណោះ​ស្រាយចុង​ក្រោយ​របស់​ពួកគេ។

តែឥឡូវនេះ បញ្ហាទាំងនេះលែងចោទជាការលំបាកសម្រាប់អ្នកទាំងអស់គ្នាទៀត ​ដោយសារ​អ្នកវិទ្យា​សាស្ត្រ​បានរក​ឃើញនូវ​ល្បិច​យ៉ាងល្អ​បំផុត ​ដោយ​ប្រើតែ​ខ្សែមួយ​សរសៃ​ ក៏អាច​យក​ចិញ្ចៀន​ចេញពី​ម្រាមដៃ​បានយ៉ាង​ងាយបំផុត។ ​សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ដោយ៖ Brugn

ប្រភព៖ fhfn

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ពាក់ចិញ្ចៀន​តឹងណែន​រហូត​ហើមដៃ ​ដោះមិន​ចេញត្រូវ​ធ្វើដូចម្ដេច? ​(មានវីដេអូ)