ហួរ ឡាវី៖ បទ “ឱ្យ​បង​សុំ​ស្រឡាញ់​ផង” មិន​មែន​ជា​ស្នាដៃ​ខ្ញុំ​ទេ

ហួរ ឡាវី៖ បទ “ឱ្យ​បង​សុំ​ស្រឡាញ់​ផង” មិន​មែន​ជា​ស្នាដៃ​ខ្ញុំ​ទេ

តារា​ចម្រៀង​ជើង​ចាស់ ហួរ ឡាវី បាន​បង្ហើប​ប្រាប់ Sabay ថា បទ “ឱ្យ​បង​សុំ​ស្រឡាញ់​ផង” មិន​មែន​ជា​ស្នាដៃ​និពន្ធ​របស់​លោក​ទេ គឺ​មាន​អ្នក​រស់​នៅ​សហរដ្ឋ​អាមេរិក​ម្នាក់​ពឹង​ឱ្យ​ច្រៀង​ប៉ុណ្ណោះ។

 

ហួរ ឡាវី៖ បទ “ឱ្យ​បង​សុំ​ស្រឡាញ់​ផង” មិន​មែន​ជា​ស្នាដៃ​ខ្ញុំ​ទេ

 

លោក​បន្ត​ថា៖ “បទ​ហ្នឹង​ដើម​កំណើត​ឡើង​ដូច​ជា​នៅ​អាមេរិក តែ​ក្រោយ​មក វ័រ សារុន គាត់​ច្រៀង ហើយ​បន្ទាប់​មក​ទៀត​ក៏​យក​មក​ឱ្យ​ខ្ញុំ​ថត​ម្ដង​ទៀត”។ តារា​ចម្រៀង​វ័យ ៧០ ឆ្នាំ​រូប​នេះ​បន្ថែម​ថា មាន​ផលិតកម្ម​ក្នុង​ស្រុក​មួយ​យក​បទ “ឱ្យ​បង​សុំ​ស្រឡាញ់​ផង” ឱ្យ​លោក​ថត​ឡើង​វិញ​នៅ​អំឡុង​ឆ្នាំ ១៩៩៣។ បន្ទាប់​ចម្រៀង​មួយ​បទ​នេះ កាន់​តែ​មាន​ភាព​ល្បីល្បាញ​មួយ​កម្រិត​ទៀត។

 

ទោះ​បី​ជា​យ៉ាង​ណា លោក​បាន​បន្ត​ថា មិន​បាន​ដឹង​ច្បាស់​ថា នរណា​ជា​ម្ចាស់​ដើម​បទ​នេះ​នោះ​ទេ ព្រោះ​មាន​អ្នក​ច្រៀង​ច្រើន​តំណ​មក​ហើយ។ ប៉ុន្តែ​លោក​អះអាង​​ជា​ថ្មី​ថា បទ​នេះ​មិន​មែន​ជា​ស្នាដៃ​និពន្ធ​របស់​លោក​ទេ គ្រាន់​តែ​ទទួល​ការពឹងពាក់​ពី​គេ​ទេ៕​

 

 

អត្ថបទ៖ សំ ជំនាញ

រូប​ថត៖ Youtube