អគារ​ ៤២ ជាន់​នៅ​តែអត់ទាន់ដំណើរការ ក្រសួង​ដែនដី​ជំរុញ​ឲ្យ…

អគារ​ ៤២ ជាន់​នៅ​តែអត់ទាន់ដំណើរការ ក្រសួង​ដែនដី​ជំរុញ​ឲ្យ…

ក្រសួង​ដែនដី​នគរ​រូបនីយកម្ម​ និង សំណង់ គ្រោង​ដាក់​លិខិត​ទៅ​កាន់​ភាគី​ក្រុមហ៊ុន ដើម្បី​ឲ្យ​បញ្ជាក់​ពី​មូលហេតុ​ដែល​អគារ Gold Tower ៤២ ជាន់​ នៅ​តែ​មិន​ទាន់​ចាប់​ផ្ដើម​ដំណើរ​ការ​សាងសង់​បន្ដ​ ដូច​អ្វី​ដែល​ខ្លួន​បាន​​បញ្ជាក់​ថា នឹង​បន្ត​សាងសង់​ក្នុង​អំឡុង​ខែ កុម្ភៈ​នេះ។

 

អគារ​ ៤២ ជាន់​នៅ​តែអត់ទាន់ដំណើរការ ក្រសួង​ដែនដី​ជំរុញ​ឲ្យ…

 

អ្នក​នាំពាក្យ​ក្រសួង​ដែនដី​នគរ​រូបនីយកម្ម​ និង សំណង់ លោក ជាម សុផល​មករា បាន​ប្រាប់​ Sabay ថា កន្លង​​មក​ ម្ចាស់​គម្រោង​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពស់ ៤២ ជាន់​បាន​ដាក់​លិខិត​មក​ខាង​ក្រសួង​ថា នឹង​បន្ដសាងសង់​អគារ​ ៤២ ជាន់​នេះ​ឡើង​វិញ នៅ​អំឡុង​ខែ​កុម្ភៈ ប៉ុន្ដែ មក​ដល់​ពាក់​កណ្ដាល​ខែ​នេះ​ហើយ នៅ​ឡើយ​មិនទាន់​មាន​សកម្មភាព ដូច្នេះ ខាង​ក្រសួង​នឹង​សរសេរ​លិខិត​ទៅ​បញ្ជាក់​ខាង​ក្រុមហ៊ុន​ដើម្បី​ចង់​ដឹង​ពី​មូលហេតុ​នៃ​ការ​មិនទាន់​ចាប់​ផ្ដើម​ដំណើរ​ការ​សាងសង់។

 

ទោះ​យ៉ាងណា​ លោក​​មាន​ជំនឿ​ថា ភាគី​ក្រុម​ហ៊ុន​​នឹង​ចាប់​ផ្ដើម​សាងសង់​ឡើង​វិញ​តាម​ការ​សន្យា គ្រាន់តែ​ការ​ចាប់​ផ្ដើម​នៅ​ពេល​​ណា នៅ​មិនទាន់​ប្រាកដ ដូច្នេះ ខាង​ក្រសួង​មាន​តួនាទី​ក្រើន​រំលឹក​ដល់​ម្ចាស់​គម្រោង ​ឲ្យ​សាងសង់​អគារ ​ដែល​ស្ថិតនៅ​កណ្ដាល​ទី​ក្រុង ដែល​បាន​ផ្អាក​ជាច្រើន​ឆ្នាំ​មក​ហើយ​។

 

អគារ Gold Tower 42ជាន់ ដែលជា​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន YON WOO CAMBODIA Co.,LTD ធ្លាប់​បាន​សរសេរ​លិខិត​ទៅ​កាន់​ក្រសួង​ដែនដី​ថា ខ្លួន​នឹង​​ចាប់ផ្ដើម​បន្ត​សាងសង់​អគារ​ ៤២ ជាន់​​ឡើង​វិញ ហើយ​បញ្ចប់​នៅ​ក្នុង​ឆ្នាំ ២០១៨។

 

អគារ Gold Tower 42 ដែល​ស្ថិតនៅ​ចំណុចប្រសព្វ​រវាង​មហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​ព្រះ​នរោត្តម​សីហនុ បាន​ផ្អាក​ការសាងសង់​លើកដំបូង​ក្នុង​ឆ្នាំ ២០០៨ និង​បាន​ចាប់​ផ្តើម​ឡើងវិញ​ក្នុង​ឆ្នាំ ២០១០ ហើយ​បាន​ផ្អាក​ការសាងសង់​លើក​ទី ២ នៅ​ឆ្នាំ ២០១១។ គម្រោង​អគារ​នេះដែរ បាន​វិនិយោគ​នូវ​ទំហំ​ប្រាក់​ប្រមាណ ២៤០លាន​ដុល្លារ​អាមេរិក៕

 

អគារ​ ៤២ ជាន់​នៅ​តែអត់ទាន់ដំណើរការ ក្រសួង​ដែនដី​ជំរុញ​ឲ្យ…

 

 

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា