Toyota ប្រកាសប្រមូល យានយន្ត២,៩ លានគ្រឿង មកជួសជុល ក្រោយរកឃើញ កំហូចខ្សែក្រវ៉ាត់

តូក្យូ៖ ក្រុមហ៊ុនផលិតរថយន្តជប៉ុន លំដាប់កំពូល លើលោក Toyota Motor Corp បាន ប្រកាសឲ្យដឹង នៅថ្ងៃព្រសហស្បតិ៍នេះថា ក្រុមហ៊ុនចាប់ផ្តើម ប្រមូលយាន ប្រមាណ ២,៩លាន គ្រឿង បន្ទាប់ពីរកឃើញថា មានកំហូចខ្សែក្រវ៉ាត់ ដែលអាចបង្ក គ្រោះថ្នាក់គ្រប់ ពេល នៅពេលមានករណីបុកគ្នា ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ថា ក្រុមហ៊ុន តូយូតា នឹងធ្វើការប្រមូល យានយន្តនៅទូទាំង ពិភពលោកប្រមាណ ២,៨៧ លានគ្រឿង មកត្រួតពិនិត្យ និងជួសជុលឡើងវិញ ព្រោះថាយានយន្តទាំងនោះ មានបញ្ហា លើខែ្សក្រវ៉ាត់ ។

ក្រុមហ៊ុនបានបញ្ជាក់ នៅក្នុងសារមួយថា នៅទូទាំង សកលោក នឹងត្រូវប្រមូល មកវិញ មានប្រភេទ រថយន្តម៉ាក RAV4 SUV ដែលបាន ផលិតឡើង នៅចន្លោះ ខែកក្កដា ឆ្នាំ២០០៥ និងខែសីហា ឆ្នាំ២០០៤ ហើយបានលក់ចេញ នៅលើទីផ្សារ ពិភពលោក និងម៉ាក Vanguard SUV ដែលបាន ផលិតឡើង នៅចន្លោះខែតុលា ឆ្នាំ២០០៥ និងខែមករា ឆ្នាំ២០១៦ ហើយ បានលក់ចេញ នៅលើទីផ្សារ នៅក្នុងប្រទេសជប៉ុន ។

ក្រុមហ៊ុន បានបញ្ជាក់ថា ការប្រមូលនេះ មានរថយន្តប្រមាណ១,៣ លានគ្រឿង ត្រូវបាន ប្រកាសឲ្យដឹង នៅមុននេះមួយថ្ងៃ សម្រាប់ទីផ្សារ នៅអាម៉េរិកខាងជើង ដោយក្រុមហ៊ុន តូយូតា នៅអាម៉េរិក ហើយប្រមាណ ៦២៥.០០០ គ្រឿងនៅអឹរ៉ុប និងចំនួន ៤៣៤,០០០ គ្រឿង នៅក្នុងប្រទេសចិន ហើយចំនួន ១៧៧,០០០ គ្រឿង នៅជប៉ុន និងប្រមាណ ៣០៧.០០០ គ្រឿង នៅលើទីផ្សារ បណ្តាប្រទេសផ្សេងៗ ៕

Toyota ប្រកាសប្រមូល យានយន្ត២,៩ លានគ្រឿង មកជួសជុល ក្រោយរកឃើញ កំហូចខ្សែក្រវ៉ាត់