ទំនាស់​ពាក្យសំដី​ជាមួយ​ប្រពន្ធ បន្តិចបន្តួច​ចិត្តខ្លាំង​ចងក​ប្រហារជីវិត​ខ្ទួ​ន​ឯង​យ៉ាង​រំភើយ​!

​ខេត្ត​រតនគីរី​៖ បុរស​ចំណាស់​សក់​របាយ​អាចម៍​ខ្លា​ម្នាក់ ចិត្ត​មិនធម្មតា ខណ​:​មានទំនាស់​ពាក្យសំដី​ជាមួយ​ប្រពន្ធ តែ​បន្តិច​ប​ន្ទួ​ច បែរជា​ចងក​សម្លាប់ខ្លួន​ចោល ប្រពន្ធ​កូន​ជាទី​ស្រឡាញ់ អោយ​រស់នៅ​រង​ទុក្ខ​កំព្រា​បាត់​ទីពឹងពាក់​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​00​ល្ងាច​ថ្ងៃទី​១៧ ខែកុម្ភ​: ឆ្នាំ​២០១៦ នៅ​ភូមិ​កា​ឡែ​ង ឃុំ​កា​ឡែ​ង​( ជំរុំ​៣​ស្រុក​) ស្ថិតក្នុង​ស្រុក​លំផាត់ ខេត្ត​រតនគីរី ប្រកបមុខរបរ​ធ្វើ​ចំការ​។​

​តាម​ការ​អោយដឹងពី​លោក​ប៊ុន ណា​មេ​ប៉ុ​ស្ថិ៍​ភូមិ កា​ឡែ​ង​(​ជំរុំ​3 ស្រុក​) បានអោយដឹងថា ជន​ធ្វើអត្តឃាត​ដោយ​ចង ក​មានឈ្មោះ ឡូត បន់ ភេទ​ប្រុស អាយុ​47​ឆ្នាំ ជនជាតិ ខ្មែរ មាន​ស្រុកកំណើត ភូមិ​រ៉ា​ប៉ាយ ឃុំ​រ៉ា​យ​ប៉ាយ ស្រុក​កងមាស ខេត្តកំពុងចាម និង​មាន​ប្រពន្ធ ឈ្មោះ យឹម ជឿន អាយុ​45​ឆ្នាំ​ជនជាតិ ខ្មែរ​។ ហើយ​មានកូន​ចំនួន​៣​នាក់​ប្រុស​១​នាក់​។ បន្ទាប់ពី​កើត​ជម្លោះ​ប្តី​ចិត្តខ្លាំង​បាន​ឡើងលើ​ផ្ទះ ចូលក្នុង​បន្ទប់​ចាក់​គន្លឹះ​ទាញយក​កន្សែង​ដែល​ស្លៀក​ជាប់​ខ្លួន​មក​ចងក​បញ្ចប់ជីវិត​យ៉ាង​រលូន​។​

លោក​បន្ថែមទៀតថា រៀងរាល់​បាយ​ថ្ងៃ​ល្ងាច​បុរស​ម្នាក់នេះ​តែង (​ដក់​មេ​)​ស្រាស ឬ​ស្រាថ្នាំ​ជា​ទំលាប់​របស់គាត់​ជា ប្រចាំ​ទៅហើយ​។ ចំឡែក​ថ្ងៃទី​17​នេះ​ដូ​កំរោលចូល ឈ្លោះ​ពាក្យសំដី​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ជាមួយ​ភា​រិ​យា​ថ្លើមធំ ណាស់​ហ៊ាន​រហូត​ប្រ​ជី​ហារ​វិត​ខ្លួន​ឯ​បានសម្រេច​ដូច​ក្តី​បំណង​។ ក្រោយ​កើតហេតុ សមត្ថកិច្ច​ប៉ុស្តិ៍​បាន​ចុះទៅ ធ្វើ​កោសល្យ​វិ​ច្ច័​យ​ជនរងគ្រោះ​ពិតជា​ធ្វើអត្តឃាត​ខ្លួនឯង​ពិតប្រាកដ​។ សមត្ថកិច្ច​បានប្រគល់​សាកសព​អោយ​ក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ លី វណ្ណ​:

KA-18-02-2016-01 KA-18-02-2016-02 KA-18-02-2016-03